សមត្ថកិច្ចក្របួចបានជនសង្ស័យម្នាក់​ ករណី​ កាច់កម៉ូតូ១គ្រឿងនៅក្នុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យ ម្នាក់​ដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ចៀន ដន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិជន្លេង ឃុំមានជ័យ ស្រុកសណ្តាន់ខេត្តកំពង់ធំ ត្រូវបានឃាត់ ខ្លួនដោយកម្លាំងនគរបាលស្រុកកំពង់ត្រឡាច នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចក្រោយវិហារធំ ភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានចុះល្បាតភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងទទួលបទបញ្ជាពី លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច។

ម៉ូតូដែលត្រូវលួចគឺ ម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ មានស្លាកលេខ 1LD-3328 ដែលជាកម្មសិទ្ធិរបស់ នឹម ចាន់រិទ្ធិ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូមែន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងចាត់ការតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print