ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាអ្នកវិភាគរត់ចោលស្រុកថារដ្ឋាភិបាលក្រៅស្រុករបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមានអនាគត = មានអនាគតដូចរដ្ឋាភិបាលរបស់ឈុនយ៉ាសិទ្ធិដែលកំពុងជាខ្នោះក្នុងគុកអាមេរិក?
២- ការមិនទុកចិត្តគ្នានៅក្នុងក្រុមឧទ្ទាមជ្រុលនិយម = គឺជាវប្បធម៌របស់ក្រុមឧទ្ទាមជ្រុលនិយម?
៣- អ្នកប្រជាធិបតេយ្យមិនចុះសម្រុងគ្នា = ដោយសារសេរីរៀងខ្លួនចេះរៀងខ្លួន ខ្លាំងរៀងខ្លួន មិនចេះស្តាប់គ្នា រកមតិរួមមិនបាន បែកបាក់សាមគ្គីផ្ទៃក្នុង?
៤- ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខ្លាំង = ដោយសារដឹកនាំជាសមូហភាព បុគ្គលទទួលខុសត្រូវ និងមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ?
៥- និយាយពីបំណុលពលរដ្ឋ ពលរដ្ឋនៅបណ្តាប្រទេសអ្នកមានជំពាក់បំណុលគេច្រើនជាងពលរដ្ឋនៅប្រទេសអ្នកក្រ = ដោយសារបង់ពន្ធសព្វគ្រប់និងទិញរបស់អីសុទ្ធតែកាត់ខែឲ្យគេ?
៦- កម្ពុជាដែលនឹងចាកចេញពីឋានៈជាប្រទេសមានចំណូលតិចតួច = គឺ អ.ស.ប ជាអ្នកវាយតម្លៃមិនមែនកម្ពុជាវាយតម្លៃខ្លួនឯងទេ។
៧- ខ្ចីប្រាក់ពីធនាគារដើម្បីមានទុនរកស៊ីបានចំណេញ = គឺជាការខ្ចីចំទិសដៅ។
៨- បើខ្ចីយកទៅចាតវាយ ទិញម៉ូតូ ទិញឡានជិះ ឬយកទៅលេងល្បែងភ្នាល់ = គឺជាការខ្ចីយកទៅប្រើមិនចំទិសដៅ នាំឲ្យជំពាក់វ័ន្តក ?
៩- ចំណូលពលកម្មនៅក្រៅប្រទេសខ្ពស់ជាងតម្លៃពលកម្មក្នុងស្រុក = ដូច្នេះពលកម្មចំណាកស្រុកមិនអាក្រក់ទេ តែពលករម្នាក់ៗត្រូវចេះចាយចំណូលដែលរកបានទើបអាចដោះស្រាយបញ្ហាបាន។
១០- បើអាងរកបានច្រើនហើយចេះតែចាយវាយមិនគិតមុខក្រោយ = ការជំពាក់គេនៅតែជំពាក់ហើយបញ្ហាក៏មិនអាចដោះស្រាយបានដដែល? ៕
ដោយ ៖ សិលា