អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣ ខែកុម្ភៈ លោកត្រាំ ប្រធានាធិបតីអាមេរិកបាន បង្ហោះសារ លើ បណ្តាញ ទំនាក់ទំនងសង្គមថា វិធានការដំឡើងពន្ធគយមកលើកាណាដានឹងពន្យាពេល អនុវត្ត រយៈពេល ៣០ ថ្ងៃ ដើម្បីខិតខំឈានដល់កិច្ចព្រមព្រៀង សេដ្ឋកិច្ច ចុងក្រោយ ជាមួយ កាណាដា។
គេហទំព័រ «CCFR China state-controlled media » លោកត្រាំថ្លែងថា កាណាដាបានឯកភាពធានាសន្តិសុខ តាមព្រំដែន ភាគ ខាង ជើង របស់ អាមេរិក ព្រមទាំងដោះស្រាយបញ្ហាដូចជា គ្រឿង ញៀនដែល ប៉ះពាល់ អាយុជីវិតមនុស្ស ដូចជា ហ្វេនតានីលជាដើម បានហូរចូល អាមេរិកយ៉ាង ច្រើន សន្ធឹក ។ លោក ពេញចិត្ត ជាខ្លាំងចំពោះភាគីទាំងពីរឈានដល់ លទ្ធផលជាជំហាន ដំបូង នេះ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល លោក Trudeau នាយករដ្ឋមន្ត្រីកាណាដាបាន ថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា លោក ទើបបាន និយាយតាមទូរស័ព្ទជាមួយលោកត្រាំ ក្នុងអំឡុងពេល ភាគីទំាំងពីរួមគ្នាដោះស្រាយបញ្ហា វិធានការ ដំឡើងពន្ធគយដែល បានគ្រោងទុកនោះ នឹងពន្យាពេលអនុវត្តយ៉ាងហោចណាស់ ៣០ ថ្ងៃ។ លោក បន្តថា កាណាដា បាននិងកំពុងពង្រឹងការគ្រប់គ្រងតាមព្រំដែន បង្កើតកម្លាំង ប្រយុទ្ធប្រឆាំងរួមរវាងកាណាដា និងអាមេរិក ដើម្បីវាយបង្ក្រាបឧក្រិដ្ឋកម្ម ដែលគ្រោងទុក បញ្ហាហ្វេនតានីល និងការ លាង លុយកខ្វក់ជាដើម៕
ដោយ ៖ សិលា