Mbappe និង Bellingham របស់ Real Madrid នឹងខកខានបង្ហាញខ្លួនក្នុងជំនួប Copa del Rey ទល់នឹង Leganes

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Carlo Ancelotti បាននិយាយនៅមុនការប្រកួតថា Real Madrid នឹងគ្មានខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែបម្រើ Jude Bellingham សម្រាប់ការប្រកួតពានរង្វាន់ Copa del Rey វគ្គ១/៤ផ្តាច់ព្រ័ត្រនៅទឹកដី Leganes នៅថ្ងៃពុធនេះទេ។

កីឡាករទាំង២ចូលរួមជាមួយខ្សែបម្រើ Eduardo Camavinga ខ្សែការពារ David Alaba និង Antonio Rudiger ក៏ដូចជាខ្សែការពាររយៈពេលវែងផ្សេងទៀត Eder Militao និង Dani Carvajal ក៏ស្ថិតក្នុងក្រៅបញ្ជីឈ្មោះរបស់គ្រូបង្វឹករូបនេះផងដែរ។

ប្រធានក្រុមបារាំង Mbappe វ័យ២៦ឆ្នាំបានស៊ុតបញ្ចូលទី២១គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីផ្លាស់ទៅ Santiago Bernabeu ពីម្ចាស់ជើងឯកបារាំង Paris St Germain លើការផ្ទេរដោយឥតគិតថ្លៃក្នុងខែមិថុនា ខណៈដែលកីឡាករអន្តរជាតិអង់គ្លេសវ័យ២១ឆ្នាំ Bellingham ស៊ុតបញ្ចូលទីបាន១០គ្រាប់ក្នុង៣០ការប្រកួត។

លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “Bellingham មានស្នាមជាំពីការប៉ះគ្នានៅជើងរបស់គាត់ ហើយ Vinicius Jr. ត្រូវបានផ្តល់ឱ្យមួយថ្ងៃបន្ថែមដើម្បីជាសះស្បើយ ប៉ុន្តែនឹងអាចបង្ហាញខ្លួនសម្រាប់ថ្ងៃនេះ។ Mbappe បានហ្វឹកហាត់ថ្ងៃនេះ គាត់មានស្នាមជាំនៅលើកំភួនជើងរបស់គាត់ដែរ។ គាត់ហ្វឹកហាត់ជាធម្មតាកាលពីថ្ងៃអង្គារ ប៉ុន្តែគាត់នឹងមិនមានសម្រាប់ការប្រកួតនៅថ្ងៃនេះនោះទេ។”

Real Madrid ដែលឈរនៅលើកំពូលតារាង La Liga ដោយមាន៤៩ពិន្ទុពី២២ប្រកួត នាំមុខមួយពិន្ទុលើក្រុមលេខ២ Atletico Madri ត្រូវបានកំណត់សម្រាប់ការប្រកួតដ៏ស្វិតស្វាញនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលោក Ancelotti ព្យាយាមឆ្លងកាត់វិបត្តិរបួសខ្សែការពារផងដែរ។

ការប្រកួតរបស់ពួកគេទៅកាន់ទឹកដី Leganes នឹងត្រូវបន្តដោយការប្រកួតលីកជាមួយនឹងក្រុម Atletico Madrid នៅផ្ទះនៅថ្ងៃសៅរ៍ និងការធ្វើដំណើរទៅកាន់ក្រុម Manchester City ក្នុងការប្រកួតវគ្គ Playoff នៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី១១ ខែកុម្ភៈខាងមុខ។

ខណៈដែល Real Madrid មិនបានចុះហត្ថលេខាលើកីឡាករថ្មីណាមួយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដែលបានបិទកាលពីថ្ងៃចន្ទ គូប្រជែងក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេ Man City បានចំណាយប្រាក់ជាង១៨០លានផោន (២២៣លានដុល្លារ) លើការទិញដូរកីឡាករ ថ្មីរួមទាំងខ្សែបម្រើអេស្ប៉ាញ Nico និងខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush។

...

លោក Ancelotti បានអះអាងពីព័ត៌មាននេះថា “ខ្ញុំត្រូវតែគិតអំពីការប្រកួតជាមួយ Man City ជាមួយនឹងកីឡាករទាំងនេះដែលពួកគេបានចុះហត្ថលេខា។ ពួកគេតែងតែប្រកួតប្រជែង ប៉ុន្តែយើងមានរឿងផ្សេងទៀតដែលត្រូវគិតនៅពេលនេះ”៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print