ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដាក់បញ្ចូលក្រុមហ៊ុនពីររបស់សហរដ្ឋអាមេរិកក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ប្រទេស ចិនបានដាក់បញ្ចូលក្រុមហ៊ុន PVH និងក្រុមហ៊ុន Illumina របស់សហរដ្ឋអាមេរិកក្នុង “បញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត”។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធ របស់អ្នក សារព័ត៌មាននៅថ្ងៃដដែលថា ភាគីចិនតែងតែធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន លើបញ្ហា ពាក់ ព័ន្ធបញ្ជីអង្គភាពមិនគួរឱ្យទុកចិត្ត ហើយគ្រាន់តែធ្វើតាមច្បាប់ ចំពោះ អង្គភាពបរទេសមួយក្ដាប់តូចដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេ ស ចិន។ ក្រុមហ៊ុនបរទេសដែលមានភាព ស្មោះត្រង់ និងគោរពច្បាប់ មិនចាំបាច់ ព្រួយបារម្ភ ឡើយ។

គេហទំព័រ «CCFR China state-controlled media » រដ្ឋាភិបាល ចិន តែងតែ ស្វាគមន៍ ក្រុមហ៊ុន មកពី ជុំវិញ ពិភពលោក មក វិនិយោគ និង ធ្វើ អាជីវកម្ម ក្នុង ប្រទេស ចិន ហើយប្រទេស ចិន ធ្វើកិច្ច ខិត ខំ ប្រែ ង ប្រែងដើម្បីផ្តល់បរិយាកាសធ្វើអាជីវកម្មប្រកបដោយស្ថិរភាព សមភាព និងអាចរំពឹងទុកបានដល់ក្រុមហ៊ុនបរទេសដែលគោរពនិងអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតរក ឃើញ ថា ក្រុមហ៊ុន PVH និងក្រុមហ៊ុន Illumina របស់សហរដ្ឋអាមេរិក បានបំពានលើ គោលការណ៍ ទីផ្សារ ទូទៅ ដោយកាត់ផ្ដាច់ការធ្វើអាជីវកម្មប្រក្រតីជាមួយក្រុមហ៊ុនចិន និងអនុវត្តវិធាន ការរើសអើងចំពោះ ក្រុមហ៊ុនចិន ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិ និងផល ប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print