សមត្ថកិច្ច​ បន្តផាកពិន័យយានយន្តល្មើសចំនួន ៦៨គ្រឿងទៀត នៅទូទាំងប្រទេសថ្ងៃទី៥​ កុម្ភៈ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៦៨គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១១គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៨៧គ្រឿង និងម៉ូតូ ២៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៤៤គ្រឿង និងម៉ូតូ ២៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ ថ្ងៃ ពីថ្ងៃទី១-០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥៦៥គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៤២៧គ្រឿង, ម៉ូតូ ១៣៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៤គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ២៨៥គ្រឿង និងម៉ូតូ ១០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print