ប្រធានក្រុមប្រឹក្សារាជធានី គាំទ្រគម្រោងឱ្យមានផ្លូវថ្មើជើងថ្មីៗបន្ថែមទៀត បន្ទាប់ពីមានការគាំទ្រច្រើនពីពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០) ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះគម្រោងឱ្យមានផ្លូវថ្មើជើងថ្មីៗបន្ថែមទៀត បន្ទាប់ពីមានការគាំទ្រច្រើនពីពលរដ្ឋ ។ នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ពិតជាទទួលបានការគាំទ្រនិងសាទរពីប្រជាពលរដ្ឋ បើទោះបី ការបើកសាកល្បងនេះមិនទាន់គ្រប់ជ្រុងជ្រោយប៉ុន្តែ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងបន្តរៀបចំឱ្យមានផ្លូវថើ្មជើងថ្មីបន្ថែមទៀតជាមួយការបំពេញបន្ថែមចំពោះអ្វីខ្វះខាតនៃការរៀបចំផ្លូវថ្មើជើង(Walk street)ថ្មីនេះ។
ឯកឧត្ដម ម៉ប់ សារិន បានគាំទ្របែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ប់ សារិន បន្តទៀតថា៖ បន្ថែមពីលើនេះរដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំលេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គីភ័យ បើទោះបី បានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរនិងកងម្លាំង យើងអាចទប់ស្កាត់និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អនិងទាន់ពេលវេលា។ ការងារនេះអនុវត្តបានល្អដោយមានការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរនិងមន្ទីរសុខាភិបាល។ កិច្ចការងារនេះនឹងដំណើរការបានល្អនៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជម្ងឺក្រុនឈាម។
ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា៖សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួន ថាតើ ក្រុមប្រឹក្សាមានទំនាក់ទំនងបែបណាជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទីនិងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សា រាជធានី ខេត្ត មិនអាចដឹកនាំបញ្ជា ទៅលើអាជ្ញាធរនិងកងកម្លាំងនោះទេ។
ឯកឧត្ដមកើត ឆែ អភិបាលរាជធានី បានបញ្ជាក់ថា៖ ការចាត់វិធានការលុបបំបាត់មូសខ្លា យើងអនុវត្តបានល្អប្រសើរហើយ អ្វីដែលត្រូវអនុវត្តបន្តអនុវត្តនោះ គឺសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធររបស់យើងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺគ្រុនឈាមនេះ។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ក្នុងនោះរួមមាន៖ ១- អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។ ២- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។៤- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នៅតាមខណ្ឌទាំង១៤ក្នុងឆ្នាំ២០២៤ ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print