Newcastle United បានបោះជំហានដ៏ធំមួយខិតទៅជិតការបញ្ចប់ការរង់ចាំរយៈពេល៥៦ឆ្នាំដើម្បីឈ្នះពានរង្វាន់ធំមួយ ខណៈដែលពួកគេទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ឬ EFL Cup ជាមួយនឹងជ័យជម្នះលើក្រុម Arsenal ២ទល់០ សរុបទាំង២ជើងគឺលទ្ធផល ៤ទល់០។
ក្រុមរបស់លោក Eddie Howe ដែលបានទទួលបានប្រៀបឈ្នះ ២-០ ពីការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ បានបញ្ចប់ក្នុងលទ្ធផល ២ទល់០ ទៀតក្នុងលទ្ធផលជើងទី២ ហើយឥឡូវនេះនឹងត្រូវជួបក្រុម Liverpool ឬ Tottenham Hotspur នៅកីឡដ្ឋាន Wembley ខណៈដែលពួកគេបញ្ចប់ការប្រកួតដោយគ្មានជោគជ័យធំកាលពីឆ្នាំ១៩៦៩ក្នុងពានរង្វាន់ Inter-Cities Fairs Cup។
ក្រុម Newcastle បានចាប់ផ្តើមបើកឆាកដោយកីឡាករ Alexander Isak បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្រៅដីកាលពីជើងទី១ ហើយពេលនេះកីឡាករ Jacob Murphy បានរកគ្រាប់បាល់បើកឆាកនៅនាទីទី១៩។
គ្រាប់បាល់បានកើតឡើងប៉ុន្មានវិនាទីបន្ទាប់ពី Martin Odegaard បានខកខានឱកាសដ៏ល្អមួយសម្រាប់ Arsenal ប៉ុន្តែត្រូវបានអ្នកចាំទី Martin Dubravka ជួយសង្គ្រោះបាន។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Newcastle រកបានគ្រាប់បាល់ទី២នៅនាទីទី៥២ ដោយកីឡាករ Anthony Gordon ស៊ុតផុតដៃអ្នកចាំទី David Raya របស់ក្រុម Arsenal ជាមួយនឹងការបញ្ចប់ដ៏សាមញ្ញមួយដើម្បីបញ្ជូន Newcastle ត្រឡប់ទៅ Wembley ក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup។
រដូវកាលនេះក្រុម Newcastle កំពុងឡើងជើងខ្លាំង ដោយបច្ចុប្បន្នកំពុងឈរលេខ៦ នៅ Premier League ដោយមាន៤១ពិន្ទុ ចាញ់ក្រុមនៅតំបន់ Top 4 ២ពិន្ទុប៉ុណ្ណោះ។ ចំណែក Arsenal ទោះបីកំពុងឈរលេខ២ក្នុងតារាងលីកកំពូលអង់គ្លេស ប៉ុន្តែបានបាត់បង់ឱកាសប្រជែងពាន២ក្នុងរដូវកាលនេះគឺបាត់បង់ការប្រជែងពាន League Cup នៅពេលនេះ និង FA Cup ក្រោយចាញ់ Man Utd ៕ (រូបភាព ៖ BBC)