អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង គ្រឿងញៀនរវាង ចិននិង អាមេរិក នៅថ្ងៃទី៥ ខែ កុម្ភៈ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើង ថា ការគាប សង្កត់ និងការគម្រាមកំហែងមិនមែនជាវិធីត្រឹមត្រូវក្នុង ទំនាក់ទំនងជាមួយប្រទេសចិនឡើយ ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សហរដ្ឋអាមេរិក មិនអើពើនឹងលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចិន-អាមេរិក ហើយបានទទូចដំឡើងពន្ធ ១០ភាគយ លើទំនិញចិនដែល នាំចេញទៅ សហរដ្ឋ អាមេរិក ដោយផ្អែកលើបញ្ហាហ្វេនតានីល។ ប្រទេសចិនបានសម្តែងការ មិន ពេញ ចិត្ត និងការប្រឆាំងយ៉ាងម៉ឺង ម៉ាត់ ហើយបានចាត់វិធានការដ៏ ចាំបាច់ដើម្បីការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ការច្រានចោលទំនួលខុសត្រូវមិនអាចដោះស្រាយបញ្ហាបានទេ ហើយសង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធដារក៏ គ្មានអ្នកឈ្នះ ឡើយ ការគាបសង្កត់ និងការគម្រាមកំហែងមិនមែនជាវិធីត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយប្រទេសចិនទេ ។ ការ កាត់ បន្ថយតម្រូវការគ្រឿងញៀនក្នុងស្រុក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក ការ អនុវត្តច្បាប់ ទើប ជាដំណោះស្រាយពីឬសគល់ចំពោះ វិបត្តិហ្វេនតានីលនៅ សហរដ្ឋ អាមេរិក។ ប្រទេសចិននឹងការពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ ខ្លួន៕
ដោយ ៖ សិលា