ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យការងារដាក់របាំងចែកទ្រូងផ្លូវ ៦០ម៉ែត្រ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដើម្បីពន្លឿនការងារដាក់របាំងចែកទ្រូងផ្លូវ៦០ម៉ែត្រ ខណៈក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថី ខណៈឯកឧត្ដម បានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធា រណៈការ រាជធានីភ្នំពេញអនុវត្តការងារចរាចរណ៏បន្ថែមទៀតឱ្យបានល្អ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធា រណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែនហៅ (ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈម្សិលម៉ិញ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី គល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែកនិងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែម នៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារ ផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)មានប្រវែងវែងរហូត ដល់៩គីឡូម៉ែត្រ ដែលទៀមទាពេលវេលាវែងដើម្បីអនុវត្ត។
លោកប្រធានមន្ទីរក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿនដែលបានកំណត់និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print