ខេត្តត្បូងឃ្មុំ ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃ ទី ៦ ខែ កុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ បានល្បាតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញក្មេងទំនើង ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណ: ចំនួន ០២នាក់រួចក៏ធ្វេីការឃាត់ខ្លួនជាក់ស្ដែងតែម្ដង ។
ក្មេងទំនេីងទាំង០២នាក់ដែលសមត្ថកិច្ចជំនាញធ្វេីការឃាត់រួមមាន ៖
១/ឈ្មោះ ផ ស.ភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ
២/ឈ្មោះ ម ស.ល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង២) រស់នៅភូមិអំពុក ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជិះ១គ្រឿងម៉ាកសង់C-125 សេរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-0058 បង្ហោះម៉ូតូ នៅចំណុច ទួលតាម៉ុក ភូមិ និគមន៍លេី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូង ឃ្មុំ ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនក្មេងទំនេីងខាងលេី និងនាំមកធ្វើកិច្ចសន្យាអប់រំ និងបានអញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ចំពោះ ម៉ូតូ សមត្ថកិច្ច រក្សាទុកនៅ ស្នងការដ្ឋាន នគរបាល ខេត្ត ត្បូង ឃ្មុំ រយៈពេល៣(បី)ខែ ៕ដោយ ៖ ភារ៉ា ដង្កោ