សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំកំពុងស្ថិតនៅរដ្ឋធានីវៀងចន្ទប្រទេសឡាវ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោកចន្ទ័ ជុនបុត្រជាមួយ លោកសេង សារី

ចែករំលែក៖

រដ្ឋធានីវៀងចន្ទប្រទេសឡាវ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោកចន្ទ័ ជុនបុត្រជាមួយ

លោកសេង សារី។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបន្តថា ៖ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ដែលសេង សារីសុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយមួ សុខហួ អេង ឆៃអៀងនិងការសុំជួយបង្កើត
គណបក្សផ្ទាល់ផងដែរ។
ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយ
មួយរូប។ ខ្ញុំមិនដែលគំរាមសេង សារី តាមរយះការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ប្រសិនសេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។
សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។
បើទោះសេង សារីនិយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរព្រោះទោះយ៉ាងណាក៏សេង សារីហៅ
ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារីនៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារីនូវប្រាក់បង់រំលោះផ្ទះដែល
នៅជំពាក់គេនិងផ្តល់ឲ្យសេង សារីនូវថវិកា១មុឺនដុល្លារក្នុងមួយខែរយៈពេល១២ខែស្មើ១២មុឺនដុល្លារនេះមិនទាន់គិតពីថវិកាដែលសេង សារីស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
សេង សារីពុកមិនដែលចាត់ទុកកូនជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។កូននៅចាំទេកូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។
បទសម្ភាសរបស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។
ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯងនិងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print