ភ្នំពេញ៖ ក្មេងស្រីម្នាក់ជិះម៉ូតូជ្រុលបុករថយន្តព្រូសពីក្រោយបណ្តាលឲ្យរងរបួសបាត់បង់ស្មារតីត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៥ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឡុង ឃីម ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកសាច់ថ្ពាល់ខាងឆ្វេង(វង្វេងស្មារតី)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AR 2810 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពៅកេីតទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានក្មេងស្រីម្នាក់ជិះម៉ូតូម៉ាកBeat ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KB 9177 ធ្វេីដំណេីរមកពីក្រោយស្របទិសជាមួយរថយន្តក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសបាត់បង់ស្មារតី ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ