អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បាន ធ្វើ ជា អធិបតី ក្នុង សន្និសីទសារព័ត៌មានជាប្រចាំ ។ មា នអ្នកសារព័ត៌មាន បានសួរថា ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯងមួយចំនួន បាន ចុះផ្សាយព័ត៌មានមិនពិតដែលថា មេដឹកនាំកម្ពុជាកំពុង ជ្រើសរើសឈរម្ខាងណា រវាងប្រទេស ចិន និងសហរដ្ឋអាមេរិក ហើយថាកិច្ចសហប្រតិបត្តិការលើគម្រោងធំ រវាង ចិន និង កម្ពូជា ត្រូវបានរារាំង តើអ្នកនាំពាក្យ មានការវាយតម្លៃយ៉ាងណា ចំពោះករណីនេះ?
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានឆ្លើយថា ការលើកឡើងដែលពាក់ព័ន្ធប្រទេសកម្ពុជា ដូចពោលខាងលើ គឺជាពាក្យចចាមអារ៉ាមដែលវាយប្រហារ និងបង្កាច់បង្ខូចដោយចេតនាអាក្រក់ គ្មានមូលហេតុទាំងស្រុង ។ ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែក ថែប ដែលជួយយកអាសាគ្នាទៅវិញទៅមក និងរួមសុខទុក្ខជាមួយគ្នា មិត្តភាពប្រពៃណីរវាង ចិននិងកម្ពុជា ត្រូវបានពូនជ្រំ ដោយមេដឹកនាំជំនាន់មុន ៗ នៃប្រទេសទាំងពីរ ហើយប្រកបដោយ កម្លាំង រស់រវើក យ៉ាង ខ្លាំង និងមាន ទស្សនវិស័យអភិវឌ្ឍន៍ យ៉ាង ទូលំ ទូលាយ។
គេហទំព័រ «CCFR China state-controlled media » លោកបន្តថា ការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា បាននាំមក នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនគឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុត និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត ៤ ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក។ មេដឹកនាំកម្ពុជាបានគូសបញ្ជាក់ជាសាធារណៈម្តងហើយម្តងទៀតថា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ហើយការមានមេត្រីភាពជាមួយចិន គឺជា មតិឯកភាពផ្នែកនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាល គណបក្សនយោបាយ និងប្រជាជនកម្ពុជា។
គេហទំព័រ «CCFR China state-controlled media » ពេលបច្ចុប្បន្ន ប្រទេសចិននិងកម្ពុជាកំពុងអភិវឌ្ឍទំនាក់ ទំនង ទ្វេភាគី ប្រកប ដោយ គុណភាពខ្ពស់តាម រយៈការកសាង ទំនុកចិត្ត កម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ក្នុង ន័យ ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន នឹង មិន អនុញ្ញាត ឱ្យ នរណាមួយនិយាយ បង្កាច់ បង្ខូច ចំណង មិត្តភាព ចិន -កម្ពុជា ទេ។ រាល់ទង្វើប្រឌិតពាក្យចចាមអារ៉ាមទាំងអស់ នឹងត្រូវ រ៉ាប់រងទំនួលខុស ត្រូវតាម ផ្លូវ ច្បាប់ និងផលវិបាកពាក់ព័ន្ធ៕
ដោយ ៖ សិលា