គ្រាប់បាល់ចុងម៉ោងរបស់ Maguire ជួយ Man Utd ឡើងជុំទី៥ FA Cup

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Leicester City ក្នុងជ័យជម្នះ FA Cup ជុំទី៤ ក្នុងលទ្ធផល ២-១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៨ កុម្ភៈនេះនៅកីឡដ្ឋាន Old Trafford ដោយសារការតែតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមពីសំណាក់ខ្សែការពារជើងចាស់ Harry Maguire បូករួមទាំងការស៊ុតពីកីឡាករ Joshua Zirkzee។

ការប្រកួតនេះទំនងជាឈានដល់ម៉ោងបន្ថែម មុនពេល Maguire បានតែតបាល់បញ្ចូលទីដោយគ្រាប់ជ័យជម្នះនៅនាទីទី៩៣ ពីការទាត់ហ្វ្រីឃីករបស់ Bruno Fernandes នៅប៉ុន្មានវិនាទីមុនការផ្លុំកញ្ចែបញ្ចប់ការប្រកួត។

លទ្ធផលនេះបានផ្តល់ឱ្យ Man Utd នូវជ័យជម្នះជាលើកទី៣របស់ពួកគេក្នុងការប្រកួត៨ចុងក្រោយនៅ Old Trafford គ្រប់ការប្រកួតទាំងអស់។

ក្រុម Manchester United លេងមិនសូវល្អក្នុងតង់ទីមួយ ដែលធ្វើឲ្យក្រុមភ្ញៀវ Leicester រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៤២ នៅពេលដែលការស៊ុតរបស់ Wilfred Ndidi ត្រូវបានរារាំងដោយអ្នកចាំទី Andre Onana ប៉ុន្តែ Bobby De Cordova-Reid បានបន្ថែម ដោយតែតបាល់បញ្ចូលទីបានសម្រេច។

កីឡាករ Zirkzee របស់ Man Utd បានតាមស្មើនៅនាទីទី៦៨នៅពេលដែលការខិតខំប្រឹងប្រែងរបស់ Rasmus Hojlund ត្រូវបានរារាំងដោយខ្សែការពារ Caleb Okoli ហើយបាល់បានធ្លាក់ទៅជិត Zirkzee ធ្វើឲ្យកីឡាកររូបនេះមានឱកាសស៊ុតបញ្ចូលទីតាមស្មើតែម្តង។

...

ចូលដល់ម៉ោងបន្ថែមនាទីទី៩០+៣ ជិតចប់ការប្រកួតទៅហើយក្រុម Man Utd មានឱកាសបាល់ហ្វ្រីឃីតមួយដែលរ៉ាប់រងដោយប្រធានក្រុម Bruno Fernandes ដែលបានស៊ុតសំដៅទៅមុខទីគូប្រកួត ហើយខ្សែការពារ Maguire បានតែតបាល់បញ្ចូលទីបានសម្រេចដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Man Utd តែម្តង៕ (រូបភាព ៖ BBC/Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print