នគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យឃាត់ខ្លួនពិរុទ្ធជនម្នាក់ក្នុងបទលួចរត់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ពិរុទ្ធជនម្នាក់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលា​ដំ​បូងខេត្តបាត់​ដំ​បងចេញដីកាបង្គាប់ឱ្យឃាត់ខ្លួនពីបទលួចរត់ប្រព្រឹត្តនៅចំណុច​ការដ្ឋាន ស្ថិតនៅភូមិវត្ត​គរសង្កាត់វត្ត​គរ ក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា​ កិច្ចប្រតិបត្តិការឃាត់ខ្លួននេះធ្វេីឡេីងនៅ​ថ្ងៃទី​ ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំ​ណុ​ច​ក្រុមទី០៧ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង​ ដែលកិច្ចប្រតិបត្តិការនេះ​ អនុវត្តតាម​យោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ក្នុងនោះនគរបាលស្រុកមោងឫស្សី​ ដឹកនាំដោ​យ​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិការ​ បានដឹកនាំកម្លាំងចា-ប់ខ្លួនតាមអំណាចដីការបស់លោក សេង ស៊ឹមសូរិយា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់​ដំបង ដោយចា-ប់ខ្លួនលើឈ្មោះ ដូក ដឿតភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

...

បច្ចុប្បន្ន​ពិរុទ្ធជនត្រូវបានបញ្ជូនមកការិយាល័យជំ​នាញខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print