សកម្មភាពការងារថ្ងៃទី៥ – ៦ កុម្ភៈ ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ សកម្មភាពការងារថ្ងៃទី៥ – ៦ កុម្ភៈ ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត នៅថ្ងៃទី៥ – ៦ កុម្ភៈ ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល កំពង់ចាម ឧត្តរមានជ័យ កែប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ រតនគីរី និងខេត្តប៉ៃលិន បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។

ក្រសួងសាធារណការ និងដឹកជញ្ជូនសកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print