អធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅចំណុច ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ÷ថ្ងៃសៅរ៍១១ កើត ខែ មាឃ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ត្រូវនិងថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៥    នៅវេលាម៉ោង ១៤និង៣០នាទីដោយមានការអនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង នៃអធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងអោយកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ គោលដៅ នៅចំណុច ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាក្នុងនោះសមាសភាពចូលរួមមាន÷

១. លោក វរសេនីយ៍ត្រីឈឹម សាវ៉េន នាយប៉ុស្តិ៍

២. លោកអនុសេនីយ៍ឯក មាន ប៊ុនរិទ្ធ នាយរងប៉ុស្តិ៍

៣. ⁠លោកអនុសេនីយ៍ឯក ម៉ន បញ្ញា មន្រ្តីប៉ុស្តិ៍

៤.  លោកមេភូមិនិងមន្ត្រីប៉ុស្តិ៍ទាំងអស់ចូលរួមចំនួន៦នាក់។

ក្នុងរបាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាជាលទ្ធផល

.ការងារស្ថិតិ ត្រួតពិនិត្យបានចំនួន១ខ្នងផ្ទះ មាន៣១បន្ទប់ផ្ទះជួល មានចំនួនគ្រួសារស្នាក់នៅ២១ គ្រួសារ  មានមនុស្សស្នាក់៦៤នាក់ ស្រី៤២នាក់  អាយុ១៨ឆ្នាំឡើងមាន៤៩នាក់ ស្រី២៥ កុមារចំនួន១២នាក់ស្រី៦នាក់។

លោក វរសេនីយ៍ត្រីឈឹម សាវ៉េន នាយប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានបញ្ជាក់បន្ថែមថា,ការងារសន្តិសុខ  (គ្មាន) ការងារព្រហ្មទណ្ឌ  (គ្មាន)។

ការងារគ្រឿងញៀន  (គ្មាន)។

ឆ្លៀតឱកាសនោះផងដែរ កម្លាំងនគរបាលរដ្ឋបាលឃ្ភ្នំពេញថ្មីយើងក៏បានណែនាំ ពីការចាក់ធុងបាសនៅពេលយប់ ធ្វើអោយមានសំលេងរំខានដល់អ្នកជិតខាង និងផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី និងមិនអោយមានការប្រមូលផ្តុំក្មេងស្ទាវនៅតាមហាងតូបកាហ្វេ និងមិនអោយមានការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ច្បាប់ចរាចរណ៍ ផលប៉ះពាល់គ្រឿងញៀន ជាដើម ។ ល ។ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print