អភិបាល​ខេត្ត​ព្រះវិហារ​៖​ កោតសរសើរ​ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដីដុះ ចំពោះការខិតខំជាវឈើយកមកកសាងវត្តអារាម ដែលជាទីសក្ការៈដ៏សំខាន់របស់ពុទ្ធបរិស័ទខ្មែរយើង

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក​ គីម​ រិទ្ធី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ព្រះវិហារ ដោយក្តីគោរព និងសេចក្តីជ្រះថ្លា!​ ខ្ញុំករុណា ពិតជាជឿជាក់លើទឹកចិត្តដ៏បរិសុទ្ធរបស់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដីដុះ និងសូមកោតសរសើរចំពោះការខិតខំជាវឈើយកមកកសាងវត្តអារាម ដែលជាទីសក្ការៈដ៏សំខាន់របស់ពុទ្ធបរិស័ទខ្មែរយើង។

លោកអភិបាលខេត្ត​រូបនេះ​ បានបន្តថា​ ក្នុងនាមជាពុទ្ធសាសនិក ខ្ញុំករុណា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមបច្ច័យម្នាក់ចំនួន ១០លានរៀល (សរុប ២០លានរៀល) ដើម្បីជាចំណែកក្នុងការកសាងវត្តដីដុះ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ សូមអំពាវនាវដល់បងប្អូន ពុទ្ធបរិស័ទទាំងអស់ សូមចូលរួមចំណែកក្នុងការលើកស្ទួយព្រះពុទ្ធសាសនារបស់យើង ជាជាងការឈរមើល និងរិះគន់។ ការចូលរួមនេះ មិនត្រឹមតែជាការជួយដល់វត្តអារាមប៉ុណ្ណោះទេ តែជាការសាងកុសលផលបុណ្យសម្រាប់ខ្លួនឯងផងដែរ។ 

បងប្អូនអាចចូលរួមធ្វើបុណ្យកសាងវត្ដដីដុះ តាមរយៈ ព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះចៅអធិការវត្តបុទមរតនដីដុះ  ដែលមានលេខទូរស័ព្ទ +85512236937 និងគណនី QR Code ខាងក្រោមនេះ។ 

សូមអនុមោទនា 🙏🙏🙏

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print