លោក Xi Jinping តម្រូវឱ្យនាយក រដ្ឋមន្ត្រីចិន រុករកជនរង គ្រោះ រអិលបាក់ដីភ្នំនៅយប់ ថ្ងៃទី ៨ ខែ កុម្ភៈ ដើម្បី ជួយ សង្គ្រោះ និ ង រៀប ចំចាត់ចែងជា បន្ទាន់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ខណៈពេលធ្វើការណែនាំការងាររុករកជួយសង្គ្រោះនិងរៀបចំចាត់ចែងនៅតំបន់YiBinខេត្តSi Chuan ដែលរងគ្រោះរអិលបាក់ដីភ្នំ លោក Liu Guozhong បានគូសបញ្ជាក់ថា ត្រូវរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួនដោយពេញទំហឹង ទប់ស្កាត់កុំឱ្យមានគ្រោះមហន្តរាយបន្ទាប់បន្សំ កាត់បន្ថយចំនួនមនុស្សស្លាប់និងរងរបួសឱ្យបានជាអតិបរមា។

គេហទំព័រ «CCFR China state-controlled media » អនុលោម តាម អនុសាសន៍ដ៏សំខាន់របស់លោក Xi Jinping អគ្គ លេខាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន និង តម្រូវ ការ របស់ លោក Li Qiang នាយក រដ្ឋមន្ត្រីចិន លោក Liu Guozhong សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន និងជាឧបនាយក រដ្ឋមន្ត្រីចិន បាន ធ្វើ ដំណើរ ទៅកាន់ តំបន់ YiBinខេត្ត Si Chuan ដែល រង គ្រោះ រអិលបាក់ដីភ្នំនៅយប់ ថ្ងៃទី ៨ ខែ កុម្ភៈ ដើម្បី ណែនាំ ការងារ រុករក ជួយ សង្គ្រោះ និ ង រៀប ចំចាត់ចែងជា បន្ទាន់ ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពី ធ្វើ ដំណើរ ទៅដល់តំបន់នោះ លោក Liu Guozhong បាន ធ្វើ ដំណើរ ទៅកាន់ ទីតាំងកើតហេតុ រៀប ចំចាត់ចែងការងារជួយសង្គ្រោះ ដែល ស្ថិតនៅ ភូមិJinping ផ្សារMuai ស្រុក Junlian ដើម្បី ត្រួត ពិនិត្យស្ថានភាព រង គ្រោះ និងឈ្វេងយល់ ពីការ វិ វឌ្ឍនៃ ការងារ រុក រក ជួយ សង្គ្រោះ និង ការ រៀបចំចាត់ចែងជំហាន បន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » លោក Liu Guozhong បានលើក ឡើង ថា ត្រូវ ប្រកាន់ខ្ជាប់ ការ តម្កល់ ទុក ប្រជាជន ជា ចម្បង ការ តម្កល់ទុក អាយុជីវិត ជា ចម្បង ត្រូវ រុក រក និង ជួយសង្គ្រោះអ្នក បាត់ ខ្លួន ដោយ ពេញ ទំហឹង ។ ត្រូវ ធ្វើ ការងារលួងលោមចិត្ត ចំពោះ សាច់ញាតិ របស់ អ្នក រង គ្រោះ ស្លាប់ បាត់ បង់ ជីវិត និង អ្នក បាត់ខ្លួនឱ្យ បាន ល្អ ធានា ឱ្យ បាន ល្អ នូវ ជីវភាព រស់ នៅជា មូលដ្ឋាន និង សេវាកម្មសុខាភិបាល របស់ប្រជាជន ដែល ជម្លៀសចេញ ធ្វើ ការងារដោះស្រាយ បញ្ហា ពាក់ព័ន្ធឱ្យ បាន ល្អ និង ល្អិតល្អន់ ។ តំបន់ នានា ត្រូវ បង្កើន ការ ត្រួត ពិនិត្យ ចំពោះ គ្រោះ ថ្នាក់ លាក់កំបាំងនៃ គ្រោះ មហន្តរាយ គ្រប់ ផ្នែក អនុវត្តទំនួល ខុសត្រូវ និង បង្ការយ៉ាងម៉ឺងម៉ាត់ ដើម្បីជៀសវាង កុំឱ្យ កើត មាន គ្រោះមហន្តរាយ ធំជា ថ្មីម្តង ទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print