ក្លិបអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា កីឡាករ Lucas Vazquez របស់ក្លិប Real Madrid នឹងខកខានការប្រកួតជើងទី១ នៃការប្រកួតវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Manchester City នៅរាត្រីថ្ងៃអង្គារនេះដោយសារតែរបួសសរសៃពួរ។
ខ្សែការពារស្តាំវ័យ៣៣ឆ្នាំរូបនេះបានចូលលេងក្នុងលទ្ធផលស្មើ ១-១ ជាមួយគូប្រជែង Atletico Madrid នៅ La Liga កាលពីថ្ងៃសៅរ៍ ប៉ុន្តែការធ្វើតេស្តជាបន្តបន្ទាប់បានរកឃើញថាមានរបួសនៅជើងឆ្វេងរបស់គាត់។
ក្លិប Real Madrid បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការធ្វើតេស្តដែលបានធ្វើឡើងលើ Lucas Vazquez នៅថ្ងៃនេះដោយវេជ្ជសាស្ត្រ Real Madrid គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសសាច់ដុំនៅសរសៃពួរខាងឆ្វេងរបស់គាត់” ។
ក្លិបម្ចាស់ជើងឯក Champions League បានបន្ថែមថា “គាត់នឹងមិននៅក្នុងក្រុមសម្រាប់ដំណើរការប្រកួតនៅទឹកដី Manchester City ក្នុងជើងទី១នេះទេ”។
គួរបញ្ជាក់ថា ក្រុមរបស់លោក Carlo Ancelotti ក៏មិនមានវត្តមាន Eder Militao, Dani Carvajal, David Alaba, និង Antonio Ruediger ដែរ ដោយសាររបួសដែលធ្វើឲ្យក្លិបយក្សអេស្ប៉ាញមួយនេះ នៅសល់តែ Raul Asensio ជាខ្សែការពារកណ្តាល រួមជាមួយនឹង Fran Garcia និង Ferland Mendy ប៉ុណ្ណោះ៕ (រូបភាព ៖ Reuters/CNA)