អ្នកលេងភ្លេងម្នាក់ដែលប្រឌិតរឿងចោរប្លន់ម៉ូតូនៅខណ្ឌសែនសុខ បានចេញវីដេអូសុំទោស និងប្រាប់កុំឲ្យយកគំរូតាមគាត់

ចែករំលែក៖

ភ្នំពេញ ៖ មិនចង់ឮវប្បធម៌សូមទោសរួចខ្លួនទេ ឬមួយ «”គ្មានបទល្មើស គ្មានទោស បើគ្មានច្បាប់ចែង” ជាគោលការណ៍គ្រឹះក្នុងវិធានព្រហ្មទណ្ឌ។»

អ្នកលេងភ្លេងម្នាក់ដែលប្រឌិតរឿងចោរប្លន់ម៉ូតូនៅខណ្ឌសែនសុខ បានចេញវីដេអូសុំទោស និងប្រាប់កុំឲ្យយកគំរូតាមគាត់

ព្រោះគាត់សារភាពថា លោកយកម៉ូតូទៅលក់ ដើម្បីយកលុយសងគេ។  ប៉ុន្តែលោកបានប្រឌិតរឿងបំពុលសង្គល ឈានដល់មានអ្នកស៊ែរដៀលប្រមាថសមត្ថកិច្ច តើអ្នកយល់យ៉ាងណា ? 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់ជាថ្មី ក្រោយទទួលបានលទ្ធផលនៃការស្រាវជ្រាវថា សារដែលបង្ហោះដោយអ្នកនាង ខាត់ សុឃីម នោះគឺជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ខណៈដែលរឿងពិតគឺសាមីខ្លួនម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានរៀបរាប់យ៉ាងដូច្នេះថា៖

«កាលពីថ្ងៃអាទិត្យ ទី ០៩ ០២ ២៥ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថា មិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថា បើមានបញ្ហាសូមឲ្យមកប្ដឹងកន្លែងសមត្ថកិច្ច!

ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដុល្លារ) ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឲ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? សូមចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។

តាមពិតមិនត្រូវឱ្យសូមទោសរួចខ្លួនទេ ឬមួយ «”គ្មានបទល្មើស គ្មានទោស បើគ្មានច្បាប់ចែង” ជាគោលការណ៍គ្រឹះក្នុងវិធានព្រហ្មទណ្ឌ។» 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print