សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចក្រោមម្លប់សុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីពិភពលោកប្រឈមនឹងសង្គ្រាម និងវិបត្តិនានា រួមទាំងបញ្ហាពាណិជ្ជកម្មពិភពលោក ដែលទើបកើតមាននៅពេលថ្មីៗនេះក៏ដោយ ក៏កម្ពុជា នៅតែបន្តមានកំណើនសេដ្ឋកិច្ចនៅក្រោមម្លប់សុខសន្តិភាពជាដដែល។

នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះប្រទេសកម្ពុជាយើងមានសេដ្ឋកិច្ចកើនតិចក្ដី ក៏នៅតែមានកំណើនទៅមុខជានិច្ចដែលនេះជាយុទ្ធសាស្ត្រជំហានគីង្គក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីពិភពលោកមានបញ្ហាប្រឈមច្រើនក៏ដោយ កម្ពុជានៅតែខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទៅក្រៅប្រទេស ហើយសេដ្ឋកិច្ចរបស់កម្ពុជា ក៏ចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់ផងដែរ ក្រោយពីវិបត្តិសកលកូវីដ-១៩។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា ៖ ទោះពិភពលោកប្រឈមនឹងសង្គ្រាម និងវិបត្តិនានា រួមទាំងបញ្ហាពាណិជ្ជកម្មពិភពលោក ដែលទើបកើតមាននៅពេលថ្មីៗនេះក៏ដោយ ក៏កម្ពុជា នៅតែបន្តមានកំណើនសេដ្ឋកិច្ច នៅក្រោមម្លប់សុខសន្តិភាពជាដដែល។ សម្ដេចតេជោមាន ប្រសាសន៍បញ្ជាក់បន្ថែមថា ទោះយើងកើនតិចក្ដី ក៏នៅតែមានកំណើនដូចប្រសាសន៍សម្ដេចដែល ធ្លាប់លើកឡើងថា ជាជំហានគីង្គក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងរយៈពេលជាង១៧ខែ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្ត វេនកន្លងមកនេះ បានថែរក្សា ការពារ នូវសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសបានជាបន្តបន្ទាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print