សម្តេចតេជោ ថ្លែង​ចំអកឱ្យក្រុមប្រឆាំងមួយចំនួនអួតថា ខ្លួនឯងឆ្លាតតែបែជាឱ្យអ្នកល្ងង់ ប្រើក្បាលទៅវិញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង​ចំអកឱ្យក្រុមប្រឆាំងមួយចំនួន ដែលតែង តែអួតខ្លួនឯងថាឆ្លាត ហើយរិះគន់សម្តេចថាល្ងង់ ប៉ុន្តែបែជាឱ្យអ្នកល្ងង់ប្រើក្បាលទៅវិញជាពិសេសគឺប្រើ ឱ្យកែរដ្ឋធម្មនុញ្ញពី២/៣ទៅ៥០បូក១កាលពីខែមិនា ឆ្នាំ២០០៦កន្លងទៅនោះ។​ ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាអស់សំណើចដែលមានអ្នកខ្លះតែងតែប្រកាសអួតថាខ្លួនឯងឆ្លាតហើយរិះគន់សម្តេចថា ល្ងង់ប៉ុន្តែអ្នកដែលគេចោទថាល្ងង់ បែជាធ្លាប់ដឹកនាំប្រទេសរាប់សិបឆ្នាំ និងធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ តែអ្នកដែលឆ្លាតបែជារត់ចោលស្រុកទៅវិញនោះ។

សម្តេចតេជោ បានថ្លែងថា ក្រុមប្រឆាំងមួយចំនួនជាពិសេសក្រុម ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលតែងតែអួតខ្លួនឯងឆ្លាតនោះ ក៏បានយករឿងរ៉ាវសញ្ញាបត្រ ឬនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមកធ្វើជាអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់ក៏ត្រូវបានសម្តេចធិបតីឆ្លើយតប ទៅវិញយ៉ាងចាស់ដៃផងដែរ កាលពីឆ្នាំ២០២៣កន្លងទៅនោះ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print