កម្មវិធីDeepSeekទទួលការយកចិត្តទុកដាក់លើផ្ទៃអន្តរជាតិ ក្រសួងការបរទេសចិនថ្លែងថា រីករាយបង្កើនកិច្ចសហប្រតិបតិ្តការនិងការផ្លាស់ប្តូរផ្នែកបញ្ញាសិប្បនិម្មិតជាមួយបណ្តាភាគីនានា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១០ ខែ កុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើ ជា អធិបតី ក្នុ ងសន្នីសិទ សារព័ត៌មានជាប្រចាំ ។ មាន អ្នក សារព័ត៌មាន លើក សំណួរ អំពី រឿងដែល កម្មវិធីDeepSeekទទួល ការ យក ចិត្ត ទុក ដាក់ និងពិភាក្សាគ្នា យ៉ាងសកម្ម ពីសហគមន៍ អន្តរជាតិ ។

គេហទំព័រ «CCFR China state-controlled media » ទាក់ទិន នឹង រឿង នេះ លោក Guo Jiakun បាន ថ្លែង ថា បច្ចុប្បន្ន នេះ បច្ចេកទេសថ្មី លើវិស័យ បញ្ញា សិប្បនិម្មិត ទទួលបានការ វាយ ទម្លុះជា បន្តបន្ទាប់ ដែល បាន លេចចេញ មុខ របរថ្មី និង កម្មវិធីថ្មីៗឥតឈប់ឈរ ហើយ បាន ក្លាយជា កម្លាំង ជំរុញ ដ៏សំខាន់ ក្នុង បដិវត្ត ន៍បច្ចេកវិទ្យា និង ការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំ ថ្មី ។ ប្រទេស ចិន បាន ជំរុញយ៉ាង សកម្ម នូវ ការ អភិវឌ្ឍ បញ្ញា សិប្បនិម្មិត ដែល អាច ផ្តល់ ផល ប្រយោជន៍ជា ទូទៅ ជួយ ប្រទេស កំពុង អភិវឌ្ឍន៍បង្កើន កិច្ច កសាងសមត្ថភាព ដើម្បីធ្វើ ឱ្យ បណ្តា ប្រទេស នានា អាច ចែក រំលែក ភាគលាភនៃ បញ្ញាសិប្បនិមិ្មត ។ ព្រម ពេល ជា មួយ គ្នា នេះ ប្រទេស ចិន ប្រឆាំងការ កំណត់ខ្សែបន្ទាត់តាម រយៈទស្សនៈមនោគមវិជ្ជា ប្រឆាំង ការ ប្រើប្រាស់ គំនិត សន្តិសុខ ជាតិ ដោយ ផ្តេសផ្តាស និង ទង្វើ ដែលធ្វើ ឱ្យ បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង បច្ចេកវិទ្យា ប្រែ ទៅជា បញ្ហា នយោបាយ ។ ប្រទេស ចិន រីក រាយ បង្កើនកិច្ចសហប្រតិបតិ្តការ និង ការផ្លាស់ប្តូរ ផ្នែក បញ្ញា សិប្បនិម្មិតជា មួយ បណ្តាភាគីនានា ក្នុង ន័យ រួម គ្នា ធ្វើ ការ សិក្សាស្រាវជ្រាវយ៉ាង ស៊ីជម្រៅ លើ វិស័យ បញ្ញា សិប្បនិម្មិត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print