ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ មានរោចក្រចំនួន ៨១១រោងចក្រ កើនឡើង ១៨រោងចក្រ។
