«ឈូងសមុទ្រម៉ិចស៉ិក» ក៏ត្រូវបាន Google maps ប្តូរទៅជា «ឈូងសមុទ្រអាមេរិក» តាមបំណងលោក ត្រាំ

ចែករំលែក៖

សារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បានផ្សាយថា ក្រុមហ៊ុនអាមេរិក Google បានធ្វើការផ្លាស់ប្តូរជាផ្លូវការ នូវឈ្មោះ «ឈូងសមុទ្រម៉ិចស៉ិក» ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកប្រើប្រាស់កម្មវិធីផែនទីរបស់ខ្លួន (Google Maps) នៅក្នុងសហរដ្ឋអាមេរិក។
ការប្តូរឈ្មោះខាងលើ គឺធ្វើឡើងស្របតាមបទបញ្ជាប្រតិបត្តិរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទោះយ៉ាងនេះក្តី អ្នកប្រើប្រាស់អន្តរជាតិ ពោលគឺក្រៅពីសហរដ្ឋអាមេរិក នឹងនៅបន្តមើលឃើញទាំងឈ្មោះដើម និងឈ្មោះថ្មីនៃឈូងសមុទ្រម៉ិចស៉ិក ដូចគ្នាទៅនឹងគោលការណ៍សម្រាប់ទីតាំងដទៃទៀតដែរ នៅជុំវិញពិភពលោក ដែលមានបញ្ហាវិវាទរឿងឈ្មោះ បែបនេះ។ Google បាននិយាយដូច្នេះថា «អ្នកប្រើប្រាស់ Google Maps នៅសហរដ្ឋអាមេរិក នឹងមើលឃើញឈ្មោះ «ឈូងសមុទ្រអាមេរិក» រីឯអ្នកនៅម៉ិកស៉ិក នឹងមើលឃើញឈ្មោះ «ឈូងសមុទ្រម៉ិចស៉ិក»។ ចំណែក អ្នកគ្រប់គ្នាផ្សេងទៀត នឹងមើលឃើញឈ្មោះទាំងពីរ»។
ក្រោយពេលឡើងកាន់អំណាច លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិ មិនត្រឹមប្តូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្លាស់ប្តូរឈ្មោះ Denali របស់ភ្នំខ្ពស់បំផុត នៅទ្វីបអាមេរិកខាងជើង ទៅឈ្មោះដើមវិញហៅថា ភ្នំ McKinley ផងដែរ។ កាលពីឆ្នាំ២០១៥ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ជាផ្លូវការ នូវឈ្មោះ Denali សម្រាប់ភ្នំនោះ ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមជនជាតិដើមក្នុងរដ្ឋអាឡាស្កា អស់រយៈពេលរាប់សតវត្សរ៍មកហើយ៕

...

 

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print