តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បើកការស្រាវជ្រាវបន្ថែម ក្រោយធ្លាយព័ត៌មានថា ការដោះលែងជាងធ្វើកាំបិតជនជាតិខ្មែរឥស្លាម ចាយលុយអស់5500$

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បើកការស្រាវជ្រាវបន្ថែម ក្រោយធ្លាយព័ត៌មានថា ការដោះលែងជាងធ្វើកាំបិតជនជាតិខ្មែរឥស្លាម ចាយលុយអស់5500$ ស្រាប់តែម្ចាស់Facebook ដែលមានការបង្ហោះព័ត៌មានពិតក្នុងសង្គម ក្រៅនិងក្នុងប្រទេសបានបង្ហោះថា ៖ តាមខ្ញុំទទួលព័ត៌មាន, ថវិកាទាំងនេះ ត្រូវបានពួកគាត់ប្រមែប្រមូល និងរៃអង្កាសគ្នាពីបងប្អូន និងខ្ចីបុលគេមិនតិចជាង២០នាក់នោះឡើយ ដើម្បីយកលុយទៅឲ្យបុគ្គលដែលរត់ការរឿងនេះ។

ម្ចាស់ Facebook បន្តថា ៖ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ នឹងស្វែងរកការពិត ហើយផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

នៅភ្នំពេញ កម្លាំងនគរបាលបានចុះទៅណែនាំ និងធ្វើការអប់រំ នៅកន្លែងលក់ និងធ្វើកាំបិតឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើស ដែលបង្កឡើងដោយក្រុមទំនើង និងជនល្មើស។

សម្រាប់នៅខេត្តត្បូងឃ្មុំ, កម្លាំងនគរបាលបានចុះទៅចាប់ឃាត់ ដោយប្រើកម្លាំងមិនតិចនោះឡើយ។ តាមការសួរនាំ និងបំភ្លឺ, បងប្អូនខ្មែរឥស្លាមដែលរកស៊ីធ្វើកាំបិត និងពូថៅនេះ បានធ្វើតាំងពីដូនតាមកម្ល៉េះ។

Facebook ដដែលបន្តថា ៖ ក្រោយការដោះលែង, ខ្ញុំទទួលព័ត៌មានថា ទូរស័ព្ទ និងថេបផ្លេតរបស់ពួកគាត់ មិនទាន់ប្រគល់ជូនពួកគាត់នៅឡើយទេ។
នៅរសៀលនេះអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានចេញសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោមនេះ ៖

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនទាំងអស់ មេត្តាជ្រាប៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ៖ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ជា មេជាង, ២.ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដាវវែង ចំនួន០៣ដើម, ដាវខ្លីចំនួន០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន០១ដើម, កាំបិតខ្វែវ ចំនួន០២ដើម, កាំបិតប៉័ងតោចំនួន០៣ដើម, កាំបិតស្នៀតចំនួន០៧ដើម, ពូថៅចំនួន០២ដើម, ស្រោមដាវធ្វើពីឈើ ចំនួន០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន០៥ និងម៉ូទ័រចំនួន០៥។

សូមជម្រាបសាធារណជនផងដែរថា ក្រោយពីតំណាងអយ្យការធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី ភេទប្រុស និងឈ្មោះ អិន ប្រុសទូច ភេទប្រុស តំណាងអយ្យការបានសម្រេចឱ្យជន សង្ស័យទាំងពីរនាក់បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជា បណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

ដូចបានជម្រាបជូនខាងលើ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០$។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print