ប្រាក់ចំណូលរបស់ក្រុមហ៊ុន Thai AirAsia ក្នុងត្រីមាសទី២កើនឡើង១៣ភាគរយ

ចែករំលែក៖

ក្រុមហ៊ុន Thai AirAsia Aviation បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង១៣ភាគរយដល់ចំនួន៧,៧៥ពាន់លានបាត។
ក្រុមហ៊ុនបានបញ្ជាក់ថានៅក្នុងត្រីមាសទី២នេះអតិថិជនរបស់ខ្លួនបានកើនឡើង ១៨ ភាគរយដល់ចំនួន៤,១៧លាននាក់។

លោក Tassapon Bijileveld ប្រធាន ប្រតិបត្តិរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា សកម្មភាពពាណិជ្ជកម្មរបស់ខ្លួន បានបន្តដំណើរការយ៉ាងល្អចាប់តាំងពីត្រីមាសទី១មក។

លោកបានបន្តទៀតថា ដំណើរការល្អនេះគឺដោយសារតែលទ្ធផលនៃឧស្សាហ កម្មទេសចរណ៍ការងារដ៏សកម្មរបស់រដ្ឋាភិបាលនិងអាជ្ញាធរទេសចរណ៍ថៃហើយនឹងការដាក់ចេញនូវផ្លូវហោះហើរចំនួន៧ខ្សែ អំឡុងពេលនេះ។

ផ្លូវថ្មីទាំងនោះមានពីខេត្ត Hunan (Chiang Mai) ទៅប្រទេសចិន (Changsha) ពី Chiang mai ទៅ Kon Kaen ពី Khon Kaen ទៅ Hat Yai ពី Hat Yai ទៅ Chiang Rai ពី Hat Yai ទៅ Johor Bahru(ប្រទេសម៉ា ឡេស៊ី) ពីបាងកកទៅប្រទេសឥណ្ឌា(រដ្ឋ Kerela) និងពីបាងកកទៅប្រទេសចិន (Guangdong)។

លោកបានបន្ថែមទៀតថា ផ្លូវហោះ ហើរពី Hat Yai ទៅកាន់ Chiang Mai ក៏ ត្រូវបានបង្កើនការហោះហើរដល់២ដងក្នុងមួយថ្ងៃផងដែរដើម្បីឆ្លើយតបនឹងតម្រូវការដែលកើនឡើង។

សម្រាប់ពាក់កណ្តាលដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះមានចំនួន ១៦,៧ពាន់លានបាតដែលបម្រើដល់អ្នកធ្វើដំណើរចំនួន៨,៥៣លាននាក់។

នៅពាក់កណ្តាលទី២នេះក្រុមហ៊ុនបានដាក់គោលដៅទៅលើប្រទេសចិនឥណ្ឌា និងក្រុមប្រទេស CLMV (Cambodia, Laos, Malaysia, និង Vietnam) បន្ថែមទៀតដោយ នាពេលបច្ចុប្បន្ននេះទិសដៅទាំងនោះបានបង្ហាញពីកំណើនដ៏មានសក្តានុពល។ សម្រាប់គោលដៅពេញមួយឆ្នាំនេះក្រុមហ៊ុនរំពឹងថា នឹងផ្តល់សេវាកម្មដល់អ្នកធ្វើ ដំណើររបស់ខ្លួនឱ្យបាន១៧លាននាក់៕

Thai_AirAsia

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print