ក្រសួងការពារជាតិអាមេរិក កំពុងតែផលិតអាវុធឡាស៊ែ ដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បៀនលឿនរបស់សត្រូវ ដែលអាចឆ្លងផុតខែលការពារមីស៊ីលរបស់អាមេរិកបានតែមិនអាចឆ្លងផុតពីអាវុធឡាស៊ែរនេះឡើយ។
យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនិងត្រូវបំពាក់មីស៊ីលឡាស៊ែរ ដ៏ទំនើបនោះ ។ អាវុធបែបនេះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach 10 (ស្មើ ៣.៤០០ម៉ែត្រក្នុងមួយនាទី) ក្នុងមួយវិនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោលដៅនៅចម្ងាយជាង ២០០គីឡូម៉ែត្រ។ ការសម្រេចផលិតអាវុធឡាស៊ែរសម្រាប់កម្ទេចមីស៊ីលរបស់សត្រូវកើតឡើងក្រោយពេលដែលមហាអំណាចទីមួយរបស់អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិននិងរុស្ស៊ីដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន។
បច្ចុប្បន្នអាមេរិក មានខែលមីស៊ីលការពារដល់ទៅពីរប្រភេទ គឺទី១-មីស៊ីលTHAAD និងទី២-អាវុធឡាស៊ែរនេះឯង។ នៅពេលដែលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីលសត្រូវហោះចូលទឹកដីអាមេរិកនោះនៅមានអាវុធឡាស៊ែជាអ្នកកម្ទេច។ អាវុធឡាស៊ែរគឺមានល្បឿនលឿនបំផុត គ្មានអាវុធណាគេចផុតនោះឡើយ។
ការប្រកាសប្រើប្រាសអាវុធឡាស៊ែរ របស់អាមេរិក កើតឡើងក្រោយពេលដែលចិន និងរុស្ស៊ី បានប្រកាស់ថា បានត្រៀមលក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណាក្រៅពីអាមេរិកនោះឡើយ។ ទាំងនោះហើយទើបអាមេរិកបង្ហាញអាវុធឡាស៊ែរដែលជាសារគម្រាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សត្រូវមិនអាចហោះចូលទឹកដីអាមេរិកបានឡើយ ចំណែកអាមេរិកវិញគឺទៅដល់គ្រប់ទីកន្លែង ។
កន្លងមកក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានសាងសង់ «ត្រង់សេ» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។
អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបានបញ្ចាក់ថា រដ្ឋាភិបាលទីក្រុងមូស្កូ ទើបតែបានសាងសងត្រង់សេថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមានសង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។
បច្ចុប្បន្នអាមេរិក និងរុស្ស៊ី កំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនកក្រោយសង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណសម្រាប់សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។
ត្រង់សេរាប់រយត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ី ដែលអាចការពារគ្រាប់បែកបរមាណូបាន។ ទាំងនោះបង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើសង្គ្រាមកើតឡើងអាមេរិក និងរុស្ស៊ី អាចមួយនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។
នៅពេលនេះមិនមានព័ត៌មានស្តីពីទីតាំងដែលបានសាងសង់ត្រង់សេនោះឡើយ ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយបរមាណូបានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ីគឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូ ដែលអាចកើតឡើង ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាទីក្រុងមូស្កូ អាចនឹងជម្រុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។
លោក Mark Shnider បញ្ចាក់ទៀតថា «រុស្ស៊ីត្រៀមលក្ខណសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានសង្គ្រាមបរមាណូ។ ការការពារបែបនេះអាចជួយឲ្យរុស្ស៊ី រក្សាបានចំនួនពលរដ្ឋ បើមានសង្គ្រាមបរមាណូកើតឡើង ។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជម្រុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូចដែលអាចវាយប្រហារចំគោលដៅខ្ពស់។
ក្រៅពីរុស្ស៊ី កន្លងមកចិន ក៏បានត្រៀមលក្ខណធ្វើសង្គ្រាមបរមាណូផងដែរ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា៕
ប្រែសម្រួល៖ ម៉ែវ សាធី