នគរបាលស្រុកបាកាន ព័ទ្ធចាប់ចោរកាច់សោ.កម៉ូតូ មកពីខេត្តកំពង់ស្ពឺ រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកអធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងនាព្រឹក ថ្ងៃព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា រសៀលម្សិលម៉ិញ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក សហការពួនស្ទាក់ចាប់ជនស្ស័យ(ចោរដាច់សោ.កម៉ូតូ)បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋ លទ្ធផលក្របួចបានម្នាក់រួមទាំងវត្ថុតាង ។​

លោក អធិការនគរបាលឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាឈ្មោះ ឈុន ម៉ុន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិគោក ឃុំស្នួល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមត្ថកិច្ចធ្វើតេស្តទឹកនោម(វិជ្ជមាន)។ ក្នុងនោះដកហូតវត្ថុតាងរួមមានៈ ម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០២២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1M 9147 ជាកម្មសិទ្ធរបស់ឈ្មោះ ញ៉ ចាន់ណា ភេទប្រុស ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកា​ន ខេត្តពោធិ៍សាត់ ។ ចំណែកឧបករណ៍ដកហូត(ដែកចុងស្រួច)សម្រាប់ដាច់សោ.កម៉ូតូ ០១ កូនសោខ្សៀលេខ(៨)០១ ។​

លោក បញ្ជាក់ទៀតថា ជនសង្ស័យ(ឈុន ម៉ុន)បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ នៅចំណុចមុខសាលាបឋមសិក្សារំលេច រួចជិះចេញទៅតាមបណ្ដោយផ្លូវកៅស៊ូ១ខ្សែក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចផ្លូវបំបែក(ឃុំអូរតាប៉ោង និងឃុំរំលេច)ស្ថិតនៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជួបកម្លាំងសមត្ថកិច្ចយើងដែលកំពុងពួនស្ទាក់ចាំ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូបកក្រោយបានបន្តិច ទំនងព្រះមិនជួយក៍បានដួលម៉ូតូហើយព្យាយាមរត់ចូលអូរ ក័ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្របួចជាប់តែម្ដង ។​

...

លោក បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ឈុន ម៉ុន)កំពុងបំពេញសំណុំឯកសារដើម្បីបញ្ជូន នៅអធិការដ្ឋាននគរបាលស្រុកបាកាន ជំណែកម៉ូតូបានប្រគល់ជូនម្ចាស់ ញ៉ ចាន់ណា ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print