មន្ត្រីអធិការកិច្ចអាមេរិក៨នាក់ដែលត្រូវបានបញ្ឈប់ពីការងារដាក់ពាក្យប្ដឹងរដ្ឋបាលលោកត្រាំ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មន្ត្រីអធិការកិច្ចនៃរដ្ឋាភិបាលអាមេរិកចំនួនប្រាំបីនាក់ដែលត្រូវបានបញ្ឈប់ពីការងារបានដាក់ពាក្យប្តឹងរដ្ឋាភិបាលលោកត្រាំកាលពីថ្ងៃទី១២ខែកុម្ភៈដោយសម្គាលឃើញថា ការត្រូវបញ្ឈប់ពីការងារគឺ “ខុសច្បាប់” ហើយទាមទារឱ្យប្រគល់មុខតំណែងរបស់ខ្លួននៅក្នុងស្ថាប័នវិញ ។

គេហទំព័រ «CCFR China state-controlled media » ពាក្យបណ្តឹងនេះបានលើកឡើងថា មន្រ្តីអធិការកិច្ចទាំងនេះទទួលខុសត្រូវចំពោះការលុបបំបាត់ទង្វើខ្ជះខ្ជាយ បោកបញ្ឆោតនិងការរំលោភបំពានអំណាចក្នុងស្ថាប័នរដ្ឋាភិបាល ហើយពួកគេដើរតួនាទីត្រួតពិនិត្យដោយមិនលំអៀងលើការចំណាយរបស់សហព័ន្ធចំនួនរាប់ពាន់លានដុល្លារ និងការប្រព្រឹត្តរបស់បុគ្គលិកការងារនៃសហព័ន្ធរាប់លាននាក់។
គេហទំព័រ «CCFR China state-controlled media » ការបណ្តេញមន្រ្តីអធិការកិច្ចទាំងនេះធ្វើឱ្យរដ្ឋាភិបាលលោកត្រាំបាត់បង់ការត្រួតពិនិត្យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print