ក្រសួងមហាផ្ទៃ បន្ដរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

ពិធីនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកស្រី គឹម សេដ្ឋានី រដ្ឋមន្ដ្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា, លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

ក្នុងនោះដែរ គណៈអធិបតី អញ្ជើញធ្វើបទបង្ហាញអំពីការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយ លោកស្រី គឹម សេដ្ឋានី។

– បទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយ លោក ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រងរដ្ឋបាលសាធារណៈ។

-បទបង្ហាញអំពីកំណែងទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយ តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

-បទបង្ហាញអំពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, បទបង្ហាញអំពីគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា ដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។

នាឱកាសនោះដែរ ក៏បានធ្វើបទអន្ដរាគមន៍អំពីបទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពក្មេងទំនើង បទល្មើសគ្រឿងញៀន និងការគ្រប់គ្រងជនអន្ដោប្រវេសន៍ ដោយ លោក ឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

-បទអន្ដរាគមន៍អំពីបទពិសោធន៍ ក្នុងការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ដោយ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

-បទអន្ដរាគមន៍អំពីបទពិសោធន៍ ក្នុងការផ្ដល់សេវាសង្គម ដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

សូមបញ្ជាក់ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ រៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីបើកសន្និបាតនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ដោយឡែក ពិធីបិទសន្និបាតនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print