រថយន្ដ​TOYOTA Vitzបេីក​បុក​ឡំប្រឺតាបណ្តាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​TOYOTA Vitz បេីក​បុក​ឡំប្រឺតា​បណ្តាល​ឱ្យក្រឡាប់​រង​ការ​ខូចខាត​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១១យប់​ថ្ងៃ​ទី​១៣ខែ​កុម្ភៈ​ឆ្នាំ​២០២៥នៅតាម​បណ្តោយ​ផ្លូវ​១៥៥កែងផ្លូវ​៤៨០​ដែល​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​បាន​និយាយ​ប្រាប់​ថា​នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​ម៉ូតូ​កង់​បី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1II-5788បេីក​តាម​បណ្ដោយ​ផ្លូវ​៤៨០ក្នុង​ទិស​ដៅ​ពីកេីត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម​។ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​នៅ​ផ្លូវ​បំបែក​ជា​បួន​ក៏ស្រាប់​តែ​ឃើញ​រថយន្ត​ម៉ាក​TOYOTA Vitz ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BO-5026 បេីក​បរ​ដោយ​បុរស​ជន​ជាតិ​បរទេសតាម​បណ្ដោយ​ផ្លូវ​លេខ១៥៥ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហេីយ​ជាន់​ហ្រ្វ័ង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ឡំប្រឺតា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​បាន​បន្តទៀត​ថា​ពេលគ្រោះថ្នាក់​ភ្លាមៗ​ដោយ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​ចំណុច​កេីត​ហេតុ​ហេីយ​បាន​អោយ​ភាគី​ទាំង​សងខាង​សម្របសម្រួលគ្នា​ ។

...

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ត​ម៉ាក​TOYOTA​Vitz​បេីក​បរ​ដោយ​បុរស​ជន​ជាតិ​បរទេស​បាន​សម្របសម្រួល​សងថ្លៃ​ការ​ខូចខាត​ខាង​ម៉ូតូ​កងបី​ចំនួន​២៥០ដុល្លារ​បញ្ចប់​នៅ​កន្លែង​កើត​ហេតុ​ ៕ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print