គណបក្សប្រជាជនកម្ពុជា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិថ្កោលទោស

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះអំពើភេរវកម្ម ដែលប៉ុនប៉ងធ្វើឃាតលើ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច តាមរយៈការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូល ភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក៏ សូមប្រឆាំងដាច់ខាត ចំពោះអ្នកចូលរួមពាក់ព័ន្ធ ដែលមានបំណងគាំទ្រដល់អំពើភេរវកម្មក្រៅច្បាប់ ដ៏សាហាវឃោរឃៅនេះ និងសូមប្តេជ្ញាចូលរួមជាមួយកម្លាំងជាតិ និងកម្លាំងយុត្តិធម៌ទាំងអស់ ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានដាច់ខាត មិនឱ្យអំពើដ៏ព្រៃផ្សៃបែបនេះអនុវត្ត បានសម្រេច តាមឧបាយកលអាក្រក់ផុតលេខរបស់ពួកគេបានឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print