កិច្ចសន្ទនាជាយុទ្ធសាស្ត្រចិន-អង់គ្លេសលើកទី១០ ទទួលបានលទ្ធផលវិជ្ជមាន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី១៣ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រចិន-អង់គ្លេសលើកទី១០ជាមួយលោកDavid Lammyរដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅទីក្រុងឡុងដ៍។

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមលើផែនទីបង្ហាញផ្លូវស្តីពីការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅជំហានបន្ទាប់ ។
ទីមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខថាមពលនិងNet Zeroអង់គ្លេសនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងរៀបចំកិច្ចសន្ទនាថាមពលចិន-អង់គ្លេស។
ទីពីរ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យាអង់គ្លេសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងបើកធ្វើកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះចិន- អង់គ្លេសស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៣ រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងរៀបចំកិច្ចជំនួបរវាងរដ្ឋមន្ត្រីអប់រំចិននិងអង់គ្លេស។
ទី៤ គឺត្រូវពន្លឿនការត្រៀមរៀបចំសម្រាប់កិច្ចសន្ទនាតាមស្ថាប័ន ដូចជាគណៈកម្មាធិការចម្រុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អង់គ្លេស សុខាភិបាល និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាដើម។
ទីប្រាំគឺបង្កើតចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការផ្នែកសេវាកម្មហិរញ្ញវត្ថុ ថាមពលស្អាត និងបញ្ញាសិប្បនិម្មិត។
ទីប្រាំមួយ ត្រូវធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកអភិបាលកិច្ចសកល ដៃគូអភិវឌ្ឍន៍ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងសន្តិសុខតាមបណ្តេញអ៊ីនធឺណិតជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print