លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Jonathan Nicholas Powell ទីប្រឹក្សានាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការសន្តិសុខជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ តាម ម៉ោង ក្នុងតំបន់ លោក Wang Yi សមាជិក ការិយា ល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រី ការ បរទេស ចិន បាន ជួបពិភាក្សា ការងារ ជាមួយ លោក Jonathan Nicholas Powell ទីប្រឹក្សា នាយក រដ្ឋមន្ត្រី អង់គ្លេស ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ និងជា អ្នកកោះប្រជុំ នៃ ក្រុមប្រឹក្សា សន្តិសុខ ជាតិ នៅទីក្រុង ឡុងដ៍ ។

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរ បាន វាយតម្លៃ យ៉ាងសកម្ម ចំពោះ និន្នាការប្រកបដោយស្ថិរភាព និង ល្អប្រសើរ នៃ ទំនាក់ទំនង រវាង ចិន និង អង់គ្លេស និង សមិទ្ធផល នៃ កិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយ បាន ឯកភាពគ្នាថា ត្រូវ ចាត់ទុក គំនិតឯកភាពរួមដ៏សំខាន់ របស់ មេ ដឹក នាំ នៃ ប្រទេសទាំងពីរ ជាការណែនាំ បង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រ និង បង្កើន ការ យល់ដឹង គ្នាទៅវិញទៅមក ក៏ដូចជា ប្រកាន់ខ្ជាប់ នូវ ទិសដៅធំនិងគោលដៅ សំខាន់ នៃ ការ បើក ទូលាយ និង កិច្ចសហប្រតិបត្តិការ ហើយ ស្វែងរក ការ ពង្រីក ផល ប្រយោជន៍ រួម ដើម្បី ជំរុញ ឱ្យ ទំនាក់ ទំនង រវាង ចិន និង អង់គ្លេស វិវឌ្ឍរីកចម្រើន ទៅមុខ ឱ្យ បាន កាន់តែ ឆ្ងាយ និង កាន់តែ រឹង មាំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print