ខេត្តកំពង់ស្ពឺ៖ ដើមកញ្ឆាប្រមាណ៧៧៥៥ ដើម ត្រូវបានដុតកម្ទេចចោលខណៈដែលក្រុមជនខិលខូចឆ្លៀតឱកាសលួចដាំក្នុងព្រៃ ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចុះទៅដក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិតនៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣៦នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកឱរ៉ាល់ ចំនួន ៧នាក់ ដឹកនាំដោយលោក វសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានសហការកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស អាវុធហត្ថខេត្ត ចំនួន ០៨នាក់ ដឹកនាំដោយលោក ណុល ដារ៉ា ប្រធានមន្ទីរ បានចុះបង្ក្រាបការដាំដុះដេីមកញ្ឆា នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិតនៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន៣ ចំការ ផ្ទៃដីទំហំ១ហិកតា ដែលមាន៖ ចម្ការទី០១: មានចំនួន ១៥រង ក្ក្នុ១រងស្មេី ២០៥ ដេីម សរុបស្មេី ៣០៧៥ដេីម។ ចម្ការទី ២ មានចំនួន ៧៤រង ស្មើ ៣៤២០ដេីម ។ ចម្ការទី៣: មានចំនួន ២០រង ស្មើ ១២៦០ដេីម សរុបរួមស្មើ ៧៧៥៥ដេីម។
ក្រោយពីកម្លាំងកងរាជអាវុធហត្ថដកដេីមកញ្ឆាទាំងអស់ត្រូវបានកម្លាំង និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានដុតកម្ទេចដេីមកញ្ឆាចោលនៅហ្នឹងកន្លែង រីឯជនសង្ស័យ ជាម្ចាស់ចម្ការមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ។កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕