អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ តាម ម៉ោងក្នុងតំបន់ លោក Wang Yi សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា រដ្ឋមន្ត្រី ការ បរទេស ចិន បាន ជួបពិភាក្សា ការងារ ជាមួយ លោក Jose Manuel Albares Bueno រដ្ឋមន្រ្តី ការ បរទេស អេស្ប៉ាញ ក្នុង អំឡុងពេល ចូលរួម កិច្ចប្រជុំសន្តិសុខក្រុង Munich ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង កិច្ចជំនួប លោក Wang Yi បាន លើកឡើង ថា ឆ្នាំនេះ គឺជាខួប ទី ២០ នៃ ការ បង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង ចិន និង អេស្ប៉ាញ ហើយ ក៏ ជា ខួប ទី ៥០ នៃ ការបង្កើតទំនាក់ទំនងការទូត រវាង ចិន និងសហភាពអឺរ៉ុប ផងដែរ ។ ប្រទេស ចិន រីក រាយ រួមសហការ ជាមួយ ប្រទេសអេស្ប៉ាញ ដើម្បី អនុវត្តឱ្យបានល្អនូវ គំនិត ឯកភាព រួម ដ៏ សំខាន់ របស់ ថ្នាក់ដឹកនាំ នៃ ប្រទេសទាំងពីរ ជំរុញ ការអភិវឌ្ឍ នៃ ទំនាក់ទំនង រវាង ចិននិង អេស្ប៉ាញ ឱ្យ ទទួលបាន សមិទ្ធផល ជាក់ស្តែង កាន់តែច្រើន ក៏ដូចជា ជំរុញ ការ អភិវឌ្ឍ សេដ្ឋកិច្ច និង ជីវភាពរស់នៅ របស់ ប្រជាជន នៃ ប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ ឡើង នេះ ហើយ ក៏ បាន បំពេញបន្ថែមស្ថិរភាព កាន់តែច្រើន សម្រាប់ ការអភិវឌ្ឍ ទំនាក់ទំនង រវាង ចិននិង សហភាព អឺរ៉ុប ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Jose Manuel Albares Bueno បានថ្លែង ថា ប្រទេស អេស្ប៉ាញ រីក រាយ ធ្វើការ ជាមួយ ប្រទេសចិន ដើម្បី ពង្រឹងកាប្រាស្រ័យទាក់ទង ជាន់ខ្ពស់ ពង្រីកកិច្ចសហ ប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និង ឈ្នះ-ឈ្នះ សំដៅ ជំរុញ ទំនាក់ ទំនង រវាង អេស្ប៉ាញ និង ចិន ឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ។ អេស្បាញគាំទ្រពហុភាគីនិយម រីក រាយ បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដើម្បី គាំពារ កិត្យានុភាព របស់ អង្គការ សហប្រជាជាតិ និង ពន្លឿន ការជំរុញ របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ ២០៣០ នៃ អង្គការ សហ ប្រជាជាតិ ៕
ដោយ ៖ សិលា