ឃាត ក ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ  ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនជនត្រូវចោទ ដែលជា ឃាត ក ច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ នៅពន្ធនាគារ ព្រៃ ស (ម១) ជាបណ្តោះអាសន្ន ក្រោម ការចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន” ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៦៦ ជាន់ទី២ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា:

ជនត្រូវចោទ ឈ្មោះ កង សុផន្នា (ឫឈ្មោះ កង សុផាន់ណា) ភេទប្រុស កេីតឆ្នាំ២០០៤ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ

សូមរំលឹកថា នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ ជនដៃដល់ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលតាមចាប់ឃាត់ខ្លួនបាននៅខេត្តព្រះសីហនុ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេបានប្រទះឃើញ ស្រ្តីកម្មកររោងចក្រម្នាក់ស្លាប់ដោយឃាតកប្រើខ្សែរឹត ក សម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ រហូតសមត្ថកិច្ចស្រាវជ្រាវឃើញមុខសញ្ញាជនដៃដល់ ឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនត្រូវចោទ ជាឃាត ក ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ ព្រៃ ស (ម១) ជាបណ្ដោះអាសន្ន រងចាំថ្ងៃ ជំនុំជំរះក្តី៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print