សមត្ថកិច្ចនគរបាលស្រុកបាណ​ន់​ បន្តចាត់វិធានការក្តៅចំពោះក្រុមបង្ហោះម៉ូតូនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ សមត្ថកិច្ចនគរបាលស្រុកបាណ​ន់​ បន្តចាត់វិធានការក្តៅចំពោះក្រុមបង្ហោះម៉ូតូនៅមូលដ្ឋាន។

ជាក់ស្ដែង​អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនី​ យ៍ទោ​ ហេង​ បារាំង​ អធិ​ការ​នគរ​បាលស្រុកបាណន់​ កាលពីថ្ងៃទី១៦ខែ​ កុម្ភៈ​ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីងបង្ហោះម៉ូតូបង្កឱ្យការប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋានចំនួន០៣នាក់និងម៉ូតូចំនួន០២គ្រឿង​ បន្ទាប់​ពីលោក​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលផ្តល់មកអំពីបញ្ហានេះនៅភូមិសាស្រ្តឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

ក្មេងទំនេីងទាំង០៣នាក់នេះសមត្ថកិច្ចបានធ្វេី​ការ​អប់រំ​ ណែនាំនឹងធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ហោះ​ម៉ូតូ​បន្តទៀត​ ដោយ​ដកហូតម៉ូតូ​ទាំងពីរគ្រឿងមករ​ក្សាទុកនៅអ​ធិការដ្ឋាន​ រយៈ​ពេល០៣ខែ​នឹងឱ្យ​អាណា​ព្យា​បាល​មកធានាទៅលំនៅ​ដ្ឋាន​វិញ​ដេីម្បីអប់រំបន្ត។

...

តាមរយៈទិដ្ឋភាពនេះ​ សូមយុវជន​ទាំងឡាយកុំយក​តម្រាប់តាមពួកគេឱ្យសោះ​ ព្រោះទង្វេីខាងលេី​ បានប៉ះ​ពា​ល់សណ្តាប់ធ្នាប់សង្គមនិងខូចខាតពេលវេលាកិត្តិយសខ្លួននិងក្រុមគ្រួសារផង​ សូមខិតខំសិក្សារៀនសូត្រ​ ក្លាយជាសិស្សល្អនិងកូនល្អ​ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print