ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាត់ទុកវត្តអារាម បានរួមវិភាគទានដ៏សំខាន់ដល់សង្គម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥នេះ នៅវត្តឧណ្ណាលោម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករមួយដែលមិនអាចកាត់ផ្តាច់ចេញបានរវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃនិងការអភិវឌ្ឍសង្គមជាតិដែលមានន័យថាវត្តអារាមនិងសង្គមគឺតែមួយ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលបន្តថា លើសពីនេះទៅទៀតតួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គមតាំងពីបុរាណកាលមក រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង ៖
ទី១.វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយ ធ្វើឱ្យសង្គមខ្មែរមានសុខដុមនីយកម្មទាំងសាសនានិងសង្គម ។
ទី២.វត្តអារាមខ្មែរបានក្លាយទៅជាទីកន្លែងអប់រំ ទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្សឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង ។
ទី៣.វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវវត្តធម៌ ប្រពៃណី ចំណេះដឹង ដ៏សម្បូរបែបដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។និងទី៤.វត្តអារាមខ្មែរគឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្រ្ជាបនិងថែរក្សាអត្ថសញ្ញាណព្រលឹងជាតិតាំងតែពីបុរាណមក។
សំឡេង៖ « តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល វត្តអារាមបានជួយផ្តល់កន្លែងស្នាក់នៅ បួសរៀនសូត្រចំណេះដឹងទូទៅសម្រាប់អ្នកដែលមានការខ្វះខាត ហើយក្នុងចំណោមនោះមានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ»។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏សូមកោតសរសើរជាទីបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកដ៏អស្ចារ្យពិនប្រសប់និងឈ្លាសវៃក្នុងការធ្វើឱ្យព្រះពុទ្ធសាសនានិងវត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃដែលនាំឱ្យមានស្ថេរភាពសង្គម សន្តិភាពក្រោមប៉ាវចនាជាតិ សាសនា ព្រះមហាក្សត្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print