ទាហានការពាររុស្ស៉ីថាបានបាញ់កម្ទេច មីស៊ីលមួយគ្រឿង និងដ្រូន៩០គ្រឿង របស់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា នៅថ្ងៃចន្ទនេះ រុស្ស៉ីបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនវាយប្រហារចំនួន៩០គ្រឿង របស់អ៊ុយក្រែន ក្នុងនោះរាប់សិបគ្រឿង នៅលើសមុទ្រ Azov ព្រមទាំងមីស៉ីលគ្រូសប្រឆាំងនាវា១គ្រាប់។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា កាលពីវេលាយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់និងកម្ទេច ដ្រូនអ៊ុយក្រែនសរុប៩០គ្រឿង និងមីស៉ីល Neptune ១គ្រាប់ ដោយមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ដ្រូនទាំងនោះ ត្រូវបានបាញ់ស្កាត់ នៅតំបន់ចំនួន៨ រួមមាន៣៨គ្រឿង លើសមុទ្រ Azov, ២៤គ្រឿង លើតំបន់ Krasnodar និង១៥គ្រឿង នៅលើឧបទ្វីបគ្រីមៀ។
ការវាយប្រហារខាងលើកើតឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិកនិងរុស្ស៉ី គឺលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អ្នកទាំងពីរចង់បើកកិច្ចចរចាជាបន្ទាន់ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមអ៊ុយក្រែន ដែលផ្ទុះឡើងតាំងតែពីជិត៣ឆ្នាំមុន។ លោក ត្រាំ បាននិយាយថា រូបលោកជឿថា លោក ពូទីន មានបំណងពិតប្រាកដ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ខណៈរដ្ឋបាលលោកបានព្រមាន សម្ព័ន្ធមិត្ត NATO នៅអឺរ៉ុបថា ពួកគេលែងជាអាទិភាពសន្តិសុខចម្បងរបស់ទីក្រុងវ៉ាស៉ីនតោន ទៀតហើយ៕

...

រូបថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print