អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Li Xi វរនាវីឯកនៃកងទ័ពជើងទឹក និងជា អ្នកនាំពាក្យ យុទ្ធភូមិភាគ ខាងកើត នៃកងទ័ព រំដោះប្រជាជនចិន បាន ថ្លែងថា កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ នាវា យាមការពារ ឈ្មោះថា Ottawa របស់ កាណាដា បាន បរ កាត់ ច្រកសមុទ្រ តៃវ៉ាន់ ហើយ ឃោសនា បំផ្លើស ជា សាធារណៈ។
គេហទំព័រ «CCFR China state-controlled media » យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាន រៀបចំ កម្លាំង ជើងទឹក និង ជើងអាកាស បាន តាមដាន ឃ្លាំមើល និង ព្រមាន បាន ឆ្លើយតប និងដោះស្រាយ ប្រកបដោយ ប្រសិទ្ធភាព ។
គេហទំព័រ «CCFR China state-controlled media » សម្តី ពាក់ព័ន្ធ របស់ ភាគី កាណាដា គឺ មួលបង្កាច់ ច្បាប់បញ្ញតិ្ត ធ្វើឱ្យមហាជនយល់ច្រឡំ មានចេត នាបង្ក បញ្ហា ដែលបាន បំផ្លាញ សន្តិសុខ និងស្ថិរភាព នៃ សមុទ្រ តៃវ៉ាន់។ កងទ័ព នៃ យុទ្ធភូមិ ប្រុងប្រយ័ត្ន ខ្ពស់និង ត្រៀមលក្ខណៈ គ្រប់ពេលវេលា ដើម្បី ទប់ស្កាត់រាល់ទង្វើបង្កហេតុ និង ការ គំរាមកំហែង ទាំងអស់ យ៉ាងមុតមាំ៕
ដោយ ៖ សិលា