Liverpool វ៉ាដាច់៧ពិន្ទុលើកំពូលតារាង Premier League ក្រោយឈ្នះ Wolves

ចែករំលែក៖

ក្រុម Liverpool បានបន្តនាំមុខក្នុងក្របខ័ណ្ឌ Premier League ដោយឈរកំពូលតារាងជាមួយពិន្ទុដាច់៧ពិន្ទុ ក្រោតទទួលបានជ័យជម្នះ ២-១ លើក្រុម Wolverhampton Wanderers នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីពី Luis Diaz និង Mohamed Salah។

ក្រុមរបស់លោក Arne Slot ហាក់ដូចជាកំពុងនាំមុខក្នុងលទ្ធផល ២-០ បន្ទាប់ពី Diaz បញ្ចូលទីនៅនាទីទី១៥ ហើយ១គ្រាប់ទៀតពីការស៊ុតបាល់ប៉េណាល់ទីដោយខ្សែប្រយុទ្ធ Salah នៅនាទីទី៣៧ដែលជាគ្រាប់ទី២៣សម្រាប់កីឡាករនាំមុខគេក្នុងលីក។

ជាមួយគ្នានោះក្រុមភ្ញៀវ Wolves បានរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់វិញ ពីសំណាក់កីឡាករ Matheus Cunha ស៊ុតផុតដៃអ្នកចាំទី Alisson នៅនាទីទី៦៧។

ក្រុម Liverpool បានបន្តរក្សាការឈ្នះដោយនាំពួកគេទៅ៦០ពិន្ទុ ហើយនៅតែនៅលើផ្លូវសម្រាប់ពានរង្វាន់ជាមួយនឹងគូប្រជែង Arsenal ដែលកំពុងឈរលេខ២មាន៥៣ពិន្ទុ ខណៈដែលរដូវកាលនេះនៅសល់ការប្រកួតចំនួន១៣ទៀត។

ខ្សែការពារ Andy Robertson របស់ Liverpool បាននិយាយថា “យើងទើបតែបានពាក់កណ្តាលផ្លូវ! តង់ទី២គឺជាភាពច្របូកច្របល់ មនុស្សគ្រប់គ្នាមានការភ័យខ្លាច ប៉ុន្តែវាគឺជាការឈ្នះដ៏ធំសម្រាប់ពួកយើង”។

ក្រុម Wolves បច្ចុប្បន្នកំពុងស្ថិតនៅលេខ១៧មាន១៩ពិន្ទុ ឈរលើក្រុមដែលត្រូវកាត់ចោលតែ២ពិន្ទុប៉ុណ្ណោះ។

...

ទោះបីជា Liverpool ស្ថិតនៅឆ្ងាយពីល្អបំផុតរបស់ពួកគេ ជាពិសេសនៅក្នុងតង់ទី២ ក៏ដោយ ជ័យជម្នះគឺជាការធូរស្បើយយ៉ាងខ្លាំងបន្ទាប់ពីមួយសប្តាហ៍នៃការភ្លាត់ស្នៀតចាញ់ក្នុងការប្រកួតជម្រុះ FA Cup ក្រោមថ្វីជើងក្រុមមកពីលីកទី២ Plymouth និងការតាមស្មើចុងក្រោយពេលប៉ះ Everton៕ (រូបភាព ៖ BBC/Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print