នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថានឹងចាត់បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនក្នុងករណីចាំបាច់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥ លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេសបានថ្លែងថា ប្រទេសអង់គ្លេសបានត្រៀមចាត់បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនក្នុងករណីចាំបាច់។

គេហទំព័រ «CCFR China state-controlled media » លោក Keir Starmer បានចុះផ្សាយអត្ថបទតាមគេហទំព័រកាសែត The Daily Telegraph ថា ប្រទេសអង់គ្លេសត្រៀមនឹងពន្លឿនល្បឿនក្នុងការដើរតួនាទីដឹកនាំក្នុងកិច្ចការពារសន្តិសុខរបស់អ៊ុយក្រែន។នោះរួមមានការបន្ថែមការគាំទ្រដល់កងទ័ពអ៊ុយក្រែន។ប្រទេសអង់គ្លេសបានសន្យានឹងផ្តល់ថវិកាចំនួន៣ប៊ីលានផោនជារៀងរាល់ឆ្នាំឱ្យទៅអ៊ុយក្រែន យ៉ាងហោចណាស់មុនឆ្នាំ២០៣០។ ក្នុងន័យនេះ អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ហើយមានបំណងចាត់បញ្ជូនកងទ័ពរបស់អង់គ្លេសក្នុងកាលៈទេសៈដ៏ចាំបាច់ ដើម្បីរួមចំណែកការពារសន្តិសុខរបស់អ៊ុយក្រែន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print