អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅពេលដែលពិភពលោកអបអរសាទរ”ឆ្នាំថ្មីចិន” “ការទូតឆ្នាំថ្មី” របស់ប្រទេសចិនបាន សរសេរជំពូកថ្មីមួយ។
ចាប់ពីថ្ងៃចូលឆ្នាំសកលដល់ថ្ងៃចូលឆ្នាំម្សាញ់ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ឬទំនាក់ទំនងតាមទូរស័ព្ទជាមួយប្រមុខរដ្ឋរុស្ស៊ី សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត ព្រមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានជួប ពិភាក្សាជាមួយមេដឹកនាំនយោបាយមកពីប្រទេសជាច្រើននៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ាស៊ាន អាមេរិកឡាទីន និងតំបន់ដទៃទៀត ដើម្បីជំរុញឱ្យ ទំនាក់ទំនង រវាងប្រទស ធំអភិវឌ្ឍដោយនឹងនរ ពង្រឹងទំនាក់ទំនងល្អរវាងប្រទេស ជិត ខាង ស្វែងរកកិច្ច សហប្រតិបត្តិការ ជាមួយ ប្រទេសសកលខាងត្បូង ក្នុងន័យបំពេញបន្ថែមកម្លាំង ចលករថ្មីសម្រាប់ ការកែលម្អអភិបាលកិច្ចសកល។
គេហទំព័រ «CCFR China state-controlled media » ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ការទូតប្រមុខរដ្ឋ ការទូតមហាអំណាច ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីបានចូលរួមជាមួយពិភពលោកក្នុង “ការណាត់ជួបក្នុងឆ្នាំថ្មី” លាតត្រដាងបន្តិចម្តងៗនូវប្លង់ទូតគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលនឹងចាក់បញ្ចូលក្តីសង្ឃឹម និងជំនឿចិត្តថ្មីដល់ពិភពលោក។
គេហទំព័រ «CCFR China state-controlled media » ឆ្ពោះទៅរកភាពថ្មី និងជំរុញការអភិវឌ្ឍដោយស្ថិរភាពនៃទំនាក់ទំនងប្រទេសមហាអំណាច
ផ្ញើសារជូនពរឆ្នាំថ្មីទៅវិញទៅមក និងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ។ល។ ទំនាក់ទំនងជិតស្និទ្ធរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីនៅដើមឆ្នាំ ២០២៥ បានបន្តប្រពៃណី នៃមិត្តភាព និងបានបង្ហាញពីភាពចាស់ទុំ និងស្ថិរភាពនៃទំនាក់ទំនងចិន-រុស្ស៊ី។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី ១៧ ខែមករា លោក Xi Jinping បានជួបតាមទូរស័ព្ទជាមួយ ប្រធានា ធិបតីអាមេរិកលោក Trump តាមការអញ្ជើញ។ កាលពីថ្ងៃទី ២៧ ខែមករា លោក Xi Jinping បានតបផ្ញើកាតជូនពរទៅកាន់មិត្តភក្តិនៅរដ្ឋ Iowa សហរដ្ឋ អាមេរិក ដើម្បីជូនពរឆ្នាំថ្មីចិន។ ពីទំនាក់ទំនងជាន់ ខ្ពស់រហូតដល់មិត្តភាព រវាង ប្រជាជននិងប្រជាជន ប្រទេសចិនបានបញ្ចេញសញ្ញាច្បាស់លាស់មួយដែល លើក កម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពរឹងមាំ និងនិរន្តរភាពនៃទំនាក់ទំនងចិន -អាមេរិក។
ឆ្នាំនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ នាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមួយសតវត្សកំពុងកើនឡើង ស្ថានភាពអន្តរជាតិមានភាពច្របូកច្របល់ ហើយពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃការបង្កើតក្រុមបក្ខពួក បែកបាក់គ្នា និងគ្មានសណ្តាប់ធ្នាប់ បញ្ហាទំនាក់ទំនងចិន-សហភាពអឺរ៉ុបកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងមានឥទ្ធិពលលើសកលលោក។ ការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្ររបស់ប្រធាន Xi Jinping ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Costa ក្នុងខែមករាឆ្នាំ ២០២៥ បា ន តម្រង់ ទិស សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុបក្នុងដំណាក់កាលបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » រីកចម្រើនជាមួយគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសជិតខាង
នៅក្នុងខែមករាឆ្នាំនេះ លោក Xi Jinping បានលើកឡើងពីទិសដៅសំខាន់ ៗ នៃកិច្ចសហប្រតិបត្តិការចិន-វៀតណាមនៅពេលសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិ ការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតូ ឡឹម។ ការធ្វើឱ្យ ប្រសើរ ឡើងម្តងហើយម្តងទៀតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងការ អនុវត្ត«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»បានធ្វើឱ្យប្រសើរឡើងបន្ថែម ទៀតនូវប្រសិទ្ធភាពនៃខ្សែសង្វាក់ឧស្សាហកម្ម នៃប្រទេស ទាំង ពីរ ដែលបាន នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបានរីកចម្រើនយ៉ាងរឹងមាំក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេសជិតខាងក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ហើយមាន ដំណឹងល្អជាញឹកញាប់ ៖ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កា Dissanayake ទៅកាន់ប្រទេសចិន ប្រទេសចិននិងស្រីលង្កាបានចុះហត្ថលេ ខា លើ ផែនការកិច្ចសហប្រតិបត្តិការក្នុងការកសាង”ខ្សែក្រវាត់និងផ្លូវ”។ មុនពេលដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីប៉ាគីស្ថាន Zardari ទៅកាន់ប្រទេសចិន អាកាស យាន ដ្ឋានអន្តរជាតិថ្មីនៅទីក្រុង Gwadar ដែលជាជំនួយរបស់ប្រទេសចិន បាន ដាក់ ឱ្យ ប្រើប្រាស់ជាផ្លូវការ មុនពេលមួយថ្ងៃដែលនាយករដ្ឋមន្ត្រី ថៃធ្វើ ទស្សនកិច្ច នៅ ចិន គម្រោង ផ្លូវ រថភ្លើង ល្បឿន លឿនដំណាក់កាលទីពីរ ត្រូវ បាន រដ្ឋាភិបាល ថៃ អនុម័ត គម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានត្រូវបានបើកដំណើរការជាផ្លូវការ។ល។
គេហទំព័រ «CCFR China state-controlled media » ធ្វើដំណើររួមគ្នា ពួតដៃគ្នាដើម្បីកសាងអនាគតកាន់តែល្អបវរ
មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយករដ្ឋមន្ត្រីនៃប្រទេស Grenada និងប្រធានាធិបតីស្រីលង្កាបានទៅទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ដោយបាន សាកល្បងរថយន្តថាមពលថ្មីរបស់ចិន សិក្សាអំពីបទពិសោធន៍នៃការស្តារនិង អភិវឌ្ឍជនបទ និងទទួលបទពិសោធន៍ដោយផ្ទាល់ ពីការអភិវឌ្ឍននៃទំនើបកម្មតាម បែបចិន។
គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេលនៃកិច្ចប្រជុំនិងកិច្ចពិភាក្សាជាមួយមេដឹកនាំបរទេសដែល បំពេញទស្សនកិច្ច លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយពីគំនិតផ្តួចផ្តើម របស់ ប្រទេសចិនលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗម្តងហើយម្តងទៀត ដែល បាន ប្រមូលផ្តុំគំនិតឯកភាព យ៉ាងទូលំទូលាយ។
គេហទំព័រ «CCFR China state-controlled media » រដ្ឋមន្ត្រីការបរទេសចិនបានទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្រ្វិកជាលើកដំបូងក្នុងឆ្នាំថ្មីរយៈពេល ៣៥ ឆ្នាំជាប់ៗគ្នា ពង្រឹងទំនាក់ទំនងមិត្តភាពគ្រប់កាលៈទេសៈ រវាងចិននិងអាហ្វ្រិក និងជំរុញការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ខួបលើកទី ១០ នៃវេទិកាចិន-អាមេរីកឡាទីដំណើរការ ១០ ឆ្នាំ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិន និង អាមេរិក ឡាទីនឡើងដល់កម្រិតថ្មីឥតឈប់ឈរ ចិនស្វាគមន៍ឥណ្ឌូណេស៊ីក្លាយជា រដ្ឋ សមាជិកផ្លូវការ នៃ BRICS គាំទ្រប្រទេសប្រេស៊ីលក្នុងការធ្វើជាម្ចាស់ផ្ទះ នៃ កិច្ច ប្រជុំ កំពូល BRICS និងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ និងគាំទ្រ ប្រទេស អាហ្រ្វិកខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ការងាររបស់ប្រទេស ចិនក្នុងនាមជាប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃបានពន្លឿន។ ប្រទេសចិន និងបណ្តាប្រទេសសកលខាងត្បូងកំពុងពួតដៃគ្នាឆ្ពោះទៅមុខ ដើម្បីនាំមកនូវសន្ទុះថ្មីដល់ការធ្វើបរិវត្តកម្ម នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងនាំមក នូវបរិយាកាសថ្មីដល់ការកែលម្អអភិបាលកិច្ចសកល។
គេហទំព័រ «CCFR China state-controlled media » ក្នុងឆ្នាំថ្មីនេះ ប្រទេសចិននឹងបន្តបង្ហាញពីទំនួលខុសត្រូវ របស់ខ្លួន និង ធ្វើការ ជាមួយប្រទេសដទៃទៀត ដើម្បីធ្វើ ជាអ្នកអនុវត្តកិច្ចសហប្រតិបត្តិការមិត្តភាព អ្នក ជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌ និងអ្នកចូលរួមក្នុងការកសាង សហគមន៍វាសនារួមរបស់ មនុស្សជាតិ ក្នុងន័យចាក់បញ្ចូល ស្ថិរភាពដ៏មាន តម្លៃ និង ថាមពលវិជ្ជមានទៅក្នុងពិភពលោកដ៏ច្របូកច្របល់ និងរួមគ្នាកសាងអនាគតកាន់តែល្អបវរ៕
ដោយ ៖ សិលា