រដ្ឋ Kentucky សហរដ្ឋអាមេរិកជួបគ្រោះទឹកជំនន់ដោយសារធាតុអាកាសអាក្រក់ បណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៦ ខែកុម្ភៈ លោក Beshear អភិបាលរដ្ឋ Kentucky សហរដ្ឋ អាមេរិក បានថ្លែងថា រដ្ឋនេះបានជួបនឹងធាតុអាកាសអាក្រក់ដូចជា ភ្លៀងនិងខ្យល់កន្ត្រាក់ជា ដើម  ហើយបង្កទៅជា គ្រោះទឹកជំនន់ បានបណ្តាលឱ្យ មនុស្ស ៨ នាក់ស្លាប់បាត់បង់ ជីវិត ។ ចំនួនអ្នកស្លាប់ ប្រហែលនឹង កើនឡើងទៀត ។

       គេហទំព័រ «CCFR China state-controlled media » លោក Beshear បានថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃដដែលថា ធាតុអាកាស អាក្រក់ក៏បានបណ្តាលឱ្យ ប្រជាពលរដ្ឋ ជិត ៤ ម៉ឺនគ្រួសារ ដាច់អគ្គិសនី ទីតាំង សេវាកម្ម សាធារណៈប្រមាណ ៩៨០០ កន្លែងដាច់ទឹក។   លោក Beshear បាន ប្រកាសដាក់រដ្ឋ Kentucky ក្នុងសភាពអាសន្នមុនពេលកើតមានភ្លៀងនិងខ្យល់ កន្ត្រាក់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print