អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន អ៊ីស្រាអែលបានឱ្យដឹងថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ជួប ពិភាក្សាការងារ ជាមួយ លោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកដែលទៅបំពេញទស្សនកិច្ច នៅ អ៊ីស្រាអែល ភាគីទាំងពីបានពិភាក្សាអំពីស្ថានការណ៍តំបន់ហ្កាហ្សា និង បញ្ហា អ៊ីរ៉ង់ជាដើម ។
គេហទំព័រ «CCFR China state-controlled media » នេះគឺជា លើកដំបូង ហើយ ដែល លោក Rubio ទៅបំពេញទស្សនកិច្ច នៅតំបន់ មជ្ឈិមបូព៌ាតាំងពី ឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក មក។ លោក Netanyahu បានថ្លែងក្នុងសន្និសីទកាសែតបន្ទាប់កិច្ចជំនួប ថា លោក កំពុង ធ្វើកិច្ច សហ ការ និង សម្របសម្រួលជាមួយ ប្រធានាធិបតីអាមេរិកលោក ត្រាំ អំពីបញ្ហា មួយ ចំនួន ភាគីទាំងពីរ មាន ” យុទ្ធសាស្ត្រ រួម “។
គេហទំព័រ «CCFR China state-controlled media » លោក អះអាងថា លើកលែងតែ ចំណាប់ខ្មាំង ដែល ចាប់ឃុំដោយ អង្គការហាម៉ាសត្រូវ បានដោះលែងទាំងអស់ បើពុំនោះសោត ” ទ្វារនរក”នឹង ត្រូវ បាន បើក៕
ដោយ ៖ សិលា