ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាល គួររឹតបន្តឹងសិស្សានុសិស្ស ខណៈរកឃើញសារធាតុញៀនមួយទៀតដែលក្មេងៗភាគច្រេីនបានទិញយកមកដំដាក់ត្រយោបឺតឲ្យចេញផ្សែង

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាលបានរកឃើញសារធាតុញៀនមួយទៀតដែលក្មេងៗភាគច្រេីនបានទិញយកមកដំឱ្យម៉ត់
ហើយគាត់ដាក់ត្រយោបឺតឲ្យចេញផ្សែង
លោកនាយកវិទ្យាល័យបានផ្សព្វផ្សាយដល់សិស្សានុសិស្សកុំឲ្យទិញប្រសិនបេីសាលារកឃេីញថាសិស្សណាទិញគឺលុបឈ្មោះចោលពី សាលា។ នេះជាការបញ្ជាក់ក្នុងផេកផ្លូវការរបស់«ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាល »។ នេះជាចំណុចព្រួយបារម្ភបំផុត ដែលងាយឱ្យសិស្សានុសិស្ស ខូចអនាគត ខូចសុខភាព និងបង្កបញ្ហាផ្តេសផ្តាសក្នុងសង្គម ក៏ដូចជាក្នុងក្រុមគ្រួសារ ។
ផេក «ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាល » បានបញ្ជាក់ថា ៖ ស្ករគ្រាប់មួយប្រភេទនេះគឺជាសារធាតុញៀន ក្រុមប្រឹក្សាកុមារបានទិញមកពីខាងក្រៅហេីយយកមកផ្សាព្វផ្សាយកុំសិស្សានុសិស្សទិញឬប្រើប្រាស់វា។
វាប៉ះពាល់ដល់សុខភាពរាងកាយរបស់មនុស្សនៅពេលហូបរឺប្រេីវា ។
សូមបញ្ជាក់ថា ៖ ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈើទាល ស្ថិតនៅក្រុងដូនកែវ ខេត្តដូច្នេះ គណៈគ្រប់គ្រងសាលា អាជ្ញាអធរ សមត្ថកិច្ច ខាងការិយាល័យ អប់រំយុវជន និងកីឡាក្រុង ខាងមន្ទីរអប់រំ យុវជន និងកីឡា គប្បីពង្រឹងក្នុងរឿងនេះ ដើម្បីឱ្យសិស្សានុសិស្ស បានផឹងពីផលប៉ះពាល់សុខភាព និងខូចអនាគត ដែលខ្លួន ជាទំពាំងស្នងឬស្សីនោះ ។
ពាក់ព័ន្ធក្នុងករណី លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ថាតើក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុង មានវិធានការពង្រឹងរដ្ឋបាល ឬផ្សព្វផ្សាយតាមសាលាក្នុងមូលដ្ឋានឱ្យបានទូលំទូលាយហើយឬនៅ ព្រោះទូរសព្ទចូលគ្មានអ្នកទទួល ។
សូមបញ្ជាក់ថា ៖ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ហាមសិស្សប្រើទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឲ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន។
តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ កន្លងទៅបានឲ្យដឹងថា ៖ ក្នុងបរិបទ នៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។
ក្រសួង គូសបញ្ជាក់ថា «ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិន បម្រើឲ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា»។

ក្រសួង បន្ដថា គ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ឧបករណ៍អេឡិចត្រូនិកនាំឲ្យខាត ឬរំខានដល់ការសិក្សា។គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print